សហគមន៍អន្តរជាតិសន្យាផ្ដល់ទឹកប្រាក់ចំនួន១៥ពាន់លានដុល្លាអាមេរិកដល់អាហ្គានីស្ថាន

សហគមន៍អន្តរជាតិសន្យាផ្ដល់ទឹកប្រាក់ចំនួន១៥ពាន់លានដុល្លាអាមេរិកដល់អាហ្គានីស្ថាន - ảnh 1
បណ្ដាតំណាងនៅសន្និសីទនាថ្ងៃទី៥ តុលា (រូបថត៖EPA/TTXVN)

(VOVworld) - នាថ្ងៃទី៥ តុលា សន្និសីទបណ្ដាអ្នកផ្ដល់ជំនួយអន្តរជាតិនៅ
ទីក្រុង ព្រុចស៊ែល ប្រទេសប៊ែលហ្សិក ដោយមានការចូលរួមរបស់ប្រទេសចំនួន
៧៥ និងអង្គការអន្តរជាតិចំនួន២៦ បានសន្យា ផ្ដល់ទឹកប្រាក់ចំនួន១៥ពាន់លាន
ដុល្លាអាមេរិកដល់អាហ្គានីស្ថានក្នុងដំណាក់កាលពីឆ្នាំ២០១៧ដល់ឆ្នាំ២០២០។
គោលដៅរួមនៃសន្និសីទក្នុងរយៈពេល២ថ្ងៃពោលខាងលើនោះគឺសំដៅទាក់ទាញ
ការគាំទ្រពីសហគមន៍អន្តរជាតិចំពោះបុព្វហេតុកែទម្រង់របស់អាហ្គានីស្ថាន ព្រម
ទាំងធានាការជួយឧបត្ថម្ភខាងនយោបាយនិងហិរញ្ញវត្ថុ សំដៅជំរុញការអភិវឌ្ឍន៍
ស្ថិរភាពសេដ្ឋកិច្ចនិងដំណើរការកសាងរដ្ឋរបស់អាហ្គានីស្ថានក្នុងរយៈពេល៤ឆ្នាំ
ខាងមុខនេះ។ដើម្បីទទួលបានកញ្ចប់ប្រាក់ឧបត្ថម្ភនេះ អាហ្គានីស្ថានបានសន្យាថា
 នឹងអនុវត្តន៍កំណែទម្រង់ទាក់ទិនដល់សិទ្ធិមនុស្សនិងប្រឆាំងអំពើពុករលួយ ព្រម
ទាំងនឹងទទួលជនចំណាកស្រុកពីទ្វីបអឺរ៉ុបយ៉ាងឆាប់រហ័សជាងមុនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ