សហគមន៍អន្តរជាតិសម្តែងនូវការព្រួយបារម្មហ៍ចំពោះការផ្តល់អាវុធសំរាប់កកំលាំងប៉ះបោនៅស៊ីរី

(VOVworld) – តាមប្រភពព័ត៌មាននាពេលថ្មីៗនេះឲ្យដឹងថា៖ អាមេរិកកំពុងត្រៀម រៀបចំឲ្យការផ្តល់អាវុធសំរាប់កកំលាំងប៉ះបោនៅស៊ីរី តាមរយៈបណ្តាមូលរដ្ឋាន យោធានសម្ងាត់នៅទួរគីនិង​ Jordan។ សហគមន៍អន្តរជាតិសម្តែងនូវការព្រួយ បារម្មហ៍ចំពោះកាយវិការនេះរបស់អាមេរិក ដែលធ្វើឲ្យវិបត្តិនៅស៊ីរីក្លាយទៅជា
ធ្ងន់ធ្ងរជាងទៀត។ ថ្លែងមិក្នុងសន្និសីទការសែតរួមជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីតាលី
លោកស្រី Emma Bonino នាថ្ងៃទី ១៥ មិថុនា សមភាគីរុស្ស៊ី លោក Sergei Lavrov បានអំពាវនាវឲ្យបណ្ដាភាគីនៅស៊ីរីអត់ធ្មត់ដើម្បីបញ្ឈប់សង្គ្រាមស៊ីវិលបង្ហូរឈាមនៅ
ប្រទេស មជ្ឈឹមបូរព៌ារនេះ។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីក៏បានអះអាងថា៖ ការអនុវត្តតំបន់
ហាម ឃាត់ហោះហើរនៅស៊ីរីនិងការដាក់ពង្រាយប្រព័ន្ធកាំជ្រួច Patriot នៅ​ Jordan គឺ ការរំលោភលើច្បាប់អន្តរជាតិ។ រីឯខ្លួនវិញ រដ្ឋមន្ត្រីការបរទេសស៊ុយអែតបានចាត់ទុកថា៖កាយវិការរបស់អាមេរិកអាចនាំទៅការប្រណាំងសព្វាវុធនៅស៊ីរីនិងរារាំងរាល់ការខំប្រឹង
ប្រែងសន្តិភាព។ មុននោះ អគ្គលេខាធិការ អ.ស.ប. លោក Ban Ki-moon បានសង្កត់ធ្ងន់
ថា៖ វិធានការយោធាមិនដោះស្រាយជំលោះនៅស៊ីរីទេ៕

សហគមន៍អន្តរជាតិសម្តែងនូវការព្រួយបារម្មហ៍ចំពោះការផ្តល់អាវុធសំរាប់កកំលាំងប៉ះបោនៅស៊ីរី - ảnh 1
អាមេរិកកំពុងត្រៀម រៀបចំឲ្យការផ្តល់អាវុធសំរាប់កកំលាំងប៉ះបោនៅស៊ីរី តាមរយៈបណ្តាមូលរដ្ឋាន យោធានសម្ងាត់នៅទួរគីនិង Jordan។ (Image: VOV Online)


ប្រតិកម្មទៅវិញ

ផ្សេងៗ