សហគ្រាសចំនួន ៥៥ ទទួលបានពានរង្វាន់គុណភាពថ្នាក់ជាតិឆ្នាំ ២០២០

(VOVWORLD) - ពានរង្វាន់គុណភាពថ្នាក់ជាតិគឺជាការលើកតម្កើង លើកសរសើរជារៀងរាល់ឆ្នាំថ្នាក់ជាតិ របស់លោកនាយករដ្ឋមន្រ្តីសម្រាប់អង្គការ និងសហគ្រាសដែលទទួលបានសមិទ្ធិផលលេចធ្លោអំពីគុណភាពក្នុងផលិតកម្ម ធ្វើអាជីវកម្ម និងសេវាកម្ម។
សហគ្រាសចំនួន ៥៥ ទទួលបានពានរង្វាន់គុណភាពថ្នាក់ជាតិឆ្នាំ ២០២០ - ảnh 1សកម្មភាពផលិតកម្មនៅរោងចក្រជី (PVCFC) (រូបថត៖ TTXVN) 

លោកនាយករដ្ឋមន្រ្តីទើបបានចេញសេចក្តីសម្រេច ស្តីពីការប្រគល់ពានរង្វាន់ គុណភាពថ្នាក់ជាតិឆ្នាំ ២០២០។ ក្នុងនោះពានរង្វាន់មាស គុណភាពថ្នាក់ជាតិឆ្នាំ ២០២០ ត្រូវបានប្រគល់ជូន សហគ្រាសចំនួន ១៩ អង្គភាព ហើយពានរង្វាន់គុណភាពថ្នាក់ជាតិនៅឆ្នាំ ២០២០ ត្រូវបានផ្តល់ជូនសហគ្រាសចំនួន ៣៦ អង្គភាព។ ពានរង្វាន់គុណភាពថ្នាក់ជាតិគឺជាការលើកតម្កើង លើកសរសើរជារៀងរាល់ឆ្នាំថ្នាក់ជាតិ របស់លោកនាយករដ្ឋមន្រ្តីសម្រាប់អង្គការ និងសហគ្រាសដែលទទួលបានសមិទ្ធិផលលេចធ្លោអំពីគុណភាពក្នុងផលិតកម្ម ធ្វើអាជីវកម្ម និងសេវាកម្ម។ នេះក៏ជាឱកាសដ៏ល្អសម្រាប់សហគ្រាសដែលឈ្នះពានរង្វាន់ដើម្បីផ្សព្វផ្សាយពាណិជ្ជសញ្ញាផលិតផល ក៏ដូចជារួមចំណែកក្នុងការលើកកម្ពស់សមត្ថភាពប្រកួតប្រជែងក្នុងសម័យកាលធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ