សហគ្រាសចូលរួមដោយភាពម្ចាស់ការក្នុង “ការធ្វើឲ្យជាក់ស្តែងនូវច្បាប់ផ្ទៃក្នុងប្រទេស» សម្រាប់រាល់ការសន្យាក្នុងកិច្ចព្រមព្រៀង EVFTA

(VOVWORLD) - តំណាងសភាពាណិជ្ជកម្មនិងឧស្សាហកម្ម វៀតណាម (VCCI) លោកស្រី Phung Thi Lan Phuong បានឲ្យដឹងថាក្នុងរយៈពេលខាងមុខនេះ VCCI នឹងជំរុញសកម្មភាពឃោសនានិងផ្សព្វផ្សាយអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសហភាពអឺរ៉ុប (EVFTA) សម្រាប់ សហគ្រាសនានា។

ទន្ទឹមនឹងនេះដែរ VCCI អនុវត្តយ៉ាងសកម្មអំពីសកម្មភាពចលនាគោលនយោបាយ ដើម្បីផ្សព្វផ្សាយមតិយោបល់និងការលើកសំណើររបស់សហគ្រាសជូនដល់ស្ថាប័នរដ្ឋដែលពាក់ព័ន្ធនានាក្នុងដំណើរការធ្វើវិសោធនកម្មគោលនយោបាយ និងច្បាប់អនុវត្តកិច្ចព្រមព្រៀង EVFTA ផងដែរ។

យោងតាមលោកស្រី Phung Thi Lan Phuong បានឲ្យដឹងទៀតថា សហគ្រាស នានា គប្បីចូលរួមដោយភាពម្ចាស់ការក្នុងដំណើរការ “ធ្វើឲ្យជាក់ស្តែងនូវច្បាប់ផ្ទៃក្នុងប្រទេស” សម្រាប់រាល់ការសន្យាក្នុងកិច្ចព្រមព្រៀង EVFTA ជាមួយស្ថាប័នគ្រប់គ្រង ដើម្បីទទួលបានបទប្បញ្ញត្តិ ដែលមានផលប្រយោជន៍បំផុតសម្រាប់សហគ្រាស។

ក្នុងតួនាទីជាអង្គការធំបំផុតដែលតំណាងឱ្យសហគមន៍សហគ្រាសវៀតណាម VCCI បានត្រៀមខ្លួនរួចជាស្រេចដើម្បី ជួយគាំទ្រដល់សហគ្រាសលើបញ្ហាទាំងឡាយ ដែលទាក់ទងនឹងអង្គការពាណិជ្ជកម្មពិភពលោក (WTO) និង FTA ដែលក្នុងនោះមានកិច្ចព្រមព្រៀង EVFTA ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ