សហគ្រាសជប៉ុនជាច្រើនចង់វិនិយោគនៅវៀតណាម

(VOVWORLD) - នាថ្ងៃទី ៦ ខែកញ្ញា រដ្ឋអំណាចខេត្ត Kanagawa របស់ជប៉ុននិងស្ថានទូតវៀតណាមប្រចាំនៅជប៉ុន បានរួមសហការរៀបចំវេទិកាធុរកិច្ចវៀតណាមនៅទីក្រុង Yokohama។ 

ពាណិជ្ជករនិងវិនិយោគិនជប៉ុនរាប់រយនាក់ រួមជាមួយតំណាងមកពីខេត្តចំនួន ៤ របស់វៀតណាមបានចូលរួមព្រឹត្តិការណ៍នេះ។ ថ្លែងមតិក្នុងឱកាសបើកវេទិកានេះលោក Yuji Kuroiwa អភិបាលខេត្ត Kanagawa បានមានប្រសាសន៍ថា សហគ្រាសធុនតូចនិងមធ្យមជាច្រើននៅក្នុងខេត្តនេះ មានបំណងចង់វិនិយោគនៅវៀតណាមហើយបានបញ្ជាក់ថា ខេត្ត Kanagawa ត្រៀមខ្លួនជាស្រេចក្នុងការគាំទ្រដល់អាជីវកម្មក្នុងស្រុកធ្វើការវិនិយោគផងដែរ។ រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅជប៉ុនលោក Vu Hong Nam បានអះអាងថា ទំនាក់ទំនងវៀតណាម - ជប៉ុន កំពុងស្ថិតក្នុង “ដំណាក់កាលល្អបំផុតក្នុងប្រវត្តិសាស្ត្រ”។ ហេតុដូច្នេះ នេះគឺជាពេលវេលាសមស្របបំផុតសម្រាប់វិនិយោគិននៃប្រទេសទាំងពីរ បង្កើនកិច្ចសហប្រតិបត្តិការរបស់ខ្លួនដែលរួមចំណែក ជួយសហគ្រាសនៃប្រទេសទាំងពីរអោយមានការអភិវឌ្ឍយ៉ាងខ្លាំងក្លាថែទៀត។

នៅក្នុងវេទិកានេះ តំណាងនៃខេត្តចំនួន ៤ របស់វៀតណាមរួមមាន ខេត្ត Thai Binh, Ha Nam, Hung Yen និង Vinh Long បានណែនាំអំពីសក្តានុពលនិងការតំរង់ទិសអភិវឌ្ឍន៍ រួមជាមួយគោលនយោបាយអនុគ្រោះដើម្បីទាក់ទាញការវិនិយោគបរទេសនៃតំបន់នីមួយៗផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ