សហគ្រាសជប៉ុនមានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការវិនិយោគជាមួយវៀតណាម

(VOVWORLD) -ក្នុងរយៈពេលចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី៦តុលា ឯកអគ្គរដ្ឋទូតវៀតណាម  ប្រចាំនៅជប៉ុន លោក Nguyen Quoc Cuong មានដំណើរបំពេញទស្សនកិច្ចនៅតំបន់Shikoku ជប៉ុន។ នៅទីនេះ ឯកអគ្គរដ្ឋទូតបានជួបជាមួយបណ្ដាអភិបាលខេត្ត
សហគ្រាសជប៉ុនមានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការវិនិយោគជាមួយវៀតណាម - ảnh 1សហគ្រាសជប៉ុនមានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការវិនិយោគជាមួយវៀតណាម 

ក្នុងរយៈពេលចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី៦តុលា ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅជប៉ុន លោក Nguyen Quoc Cuong មានដំណើរបំពេញទស្សនកិច្ចនៅតំបន់Shikoku ជប៉ុន។ នៅទីនេះ ឯកអគ្គរដ្ឋទូតបានជួបជាមួយបណ្ដាអភិបាលខេត្ត និងរៀបចំវេទិកាឧទ្ទេសនាមអំពីស្ថានភាពវៀតណាម និងឱកាសសហប្រតិបត្តិការ វិនិយោគ ជាមួយសហគ្រាសនានា។ សហគ្រាសជប៉ុនយកចិត្តទុកដាក់ជាច្រើនចំពោះបែបបទគយ ពន្ធ និងការបើកការិយាល័យតំណាងនៅវៀតណាម ដោយមានគោលបំណងបើកទូលាយការវិនិយោផលិតកម្ម និងអាជីវកម្មនៅវៀតណាម នាពេលខាងមុខនេះដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ