សហគ្រាសជប៉ុនវាយតំលៃខ្ពស់ចំពោះបរិយាកាសវិនិយោគនៅវៀតណាម

(VOVWORLD) - ការដែលជប៉ុនក្លាយទៅជាវិនិយោគិន ធំបំផុតនៅវៀតណាមក្នុងឆ្នាំ២០១៧ បានសរឲ្យឃើញនូវការវាយតំលៃខ្ពស់របស់ សហគ្រាសជប៉ុនចំពោះបរិយាកាសវិនិយោគនៅវៀតណាម។ 
សហគ្រាសជប៉ុនវាយតំលៃខ្ពស់ចំពោះបរិយាកាសវិនិយោគនៅវៀតណាម - ảnh 1សាស្ត្រាចារ្យ Tran Van Tho (រូបថត៖ TTXVN)


 
ការវិនិយោគរបស់ចិននឹងជះទ្ធិពលជាច្រើនទៅលើសេដ្ឋកិច្ចវៀតណាមក្នុងឆ្នាំ២០១៨។ នេះជាទស្សនៈរបស់សាស្ត្រាចារ្យ Tran Van Tho សកលវិទ្យាល័យ Waseda ជប៉ុន និងជាសមាជិកមួយរូបក្នុងក្រុមទីប្រឹក្សាខាងសេដ្ឋកិច្ចរបស់ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ក្នុងការឆ្លើយសម្ភាសន៍ ជាមួយអ្នកយកព័ត៌មានទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំទីក្រុងតូក្យូ។ តាម សាស្ត្រាចារ្យ Tran Van Tho ថា ប្រទេសចិនមួយដែលអភិវឌ្ឍន៍កាន់តែខ្លាំងក្លា រួមជាមួយការបង្កើនវិនិយោគនៅឯបរទេសនោះ នឹងជះឥទ្ធិពលយ៉ាងខ្លាំងទៅលើ សេដ្ឋកិច្ចវៀតណាមក្នុងឆ្នាំ២០១៨។

        វាយតំលៃអំពីនិន្នាការវិនិយោគរបស់ជប៉ុនចូលមកវៀតណាមក្នុងឆ្នាំ២០១៨ សាស្ត្រាចារ្យ Tran Van Tho ចាត់ទុកថាការដែលជប៉ុនក្លាយទៅជាវិនិយោគិន ធំបំផុតនៅវៀតណាមក្នុងឆ្នាំ២០១៧ បានសរឲ្យឃើញនូវការវាយតំលៃខ្ពស់របស់ សហគ្រាសជប៉ុនចំពោះបរិយាកាសវិនិយោគនៅវៀតណាម។ វៀតណាមនិង ជប៉ុនមានលក្ខណៈស្រដៀងគ្នាអំពីវប្បធម៌ ដែលធ្វើឲ្យប្រទេសទាំងពីរជិតស្និទ្ធ ជាមួយគ្នា។ ប្រការនេះបានធ្វើឲ្យវិនិយោគិនជប៉ុនមានសុឆន្ទៈបណ្ដាក់ទុនហើយ ជួយវៀតណាមកែលំអបរិយាកាសធ្វើអាជីវកម្ម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ