សហគ្រាសដាណឺម៉ាកស្វែងរកឱកាសទាក់ទងទីផ្សារវៀតណាម

សហគ្រាសដាណឺម៉ាកស្វែងរកឱកាសទាក់ទងទីផ្សារវៀតណាម - ảnh 1
សហគ្រាសដាណឺម៉ាកស្វែងរកឱកាសទាក់ទងទីផ្សារវៀតណាម

(VOV)_នា​ថ្ងៃទី១០មករា មជ្ឈមណ្ឌលជំរុញពាណិជ្ជកម្មនិងវិនិយោគទីក្រុង​ហូជី
មិញ ( ITPC) រួមសហការជាមួយសម្ព័ន្ធក្រុមហ៊ុន Endersen Consult ដាណឺម៉ាក​រៀបចំ
កម្មវិធីតភ្ជាប់សហគ្រាសវៀតណាមនិងដាណឺម៉ាក ​ដើម្បី​ជួយឧបត្ថម្ភសហគ្រាសនៃ
ប្រទេសទាំងពីរជំរុញកិច្ចសហប្រតិបត្តិការអាជីវកម្មនិងវិនិយោគក្នុងវិស័យផ្សេងៗ ។
 សហគ្រាសដាណឺម៉ាកវាយតំលៃថា៖វៀតណាម​ជាទីផ្សារពោពេញទៅដោយសក្ដានុភាព
សំរាប់មុខទំនិញគុណភាពខ្ពស់ និងមានចំនួនប្រជាជនច្រើន ល្បឿនកំណើនសេដ្ឋ
កិច្ចខ្ពស់។ តាមដំណាងក្រុមហ៊ុន Fynbo Foods (ដាណឺម៉ាក) បានអោយដឹងថា៖ ក្រុម
ហ៊ុនមានគោលបំណង​សហប្រតិ​បត្តិការជាមួយបណ្ដាប្រព័ន្ធផ្សារទំនើប ក៏ដូចជា
ដេប៉ូធំៗ ដើម្បីចែកចាយផលិត​ផលម្ហូបអាហារ សេវាកម្មភោជនីយដ្ឋាន តាមនោះ
ឧទ្ទេសនាមអំពីផលិតផល​គុណភាពខ្ពស់របស់ដាណឺម៉ាកចំពោះអតិថិជនវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ