សហគ្រាសធំៗចំនួន ១៣ អំពាវនាវឲ្យប្រធានាធិបតីអាមេរិកមិនចាកចេញពី កិច្ចព្រមព្រៀងទីក្រុងប៉ារីស

សហគ្រាសធំៗចំនួន ១៣ អំពាវនាវឲ្យប្រធានាធិបតីអាមេរិកមិនចាកចេញពី កិច្ចព្រមព្រៀងទីក្រុងប៉ារីស - ảnh 1
សហគ្រាសធំៗចំនួន ១៣ អំពាវនាវឲ្យប្រធានាធិបតីអាមេរិកមិនចាកចេញពី កិច្ចព្រមព្រៀងទីក្រុងប៉ារីស (VNA)


(VOVworld) – នាថ្ងៃទី ២៦ មេសា សហគ្រាសធំៗចំនួន ១៣ ក្នុងនោះមានសម្ព័ន្ធ ក្រុមហ៊ុនប្រេងឧស្ម័ន Shell​ និងសម្ព័ន្ធក្រុមហ៊ុនលក់រាយ Walmart បានចុះហត្ថ លេខាលើសំបុត្រមួយដែលស្នើឲ្យប្រធានាធិបតីអាមេរិក លោក Donald Trump មិនដកខ្លួនចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីអំពីការទប់ទល់នឹងបំរ៉ែបំរួល អាកាសធាតុ។ ក្នុងសំបុត្រនេះ បណ្ដាសហគ្រាសពោលខាងលើបានឲ្យដឹងថា៖ គេកំពុងបង្កើនសមត្ថភាពទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុនិងវិនិយោគចូលក្នុង ថាមពលករកើតឡើងវិញ ឥន្ធនៈជីវសាស្ត្រ និងបច្ចេកវិទ្យាទំនើបដើម្បីជួយទទួល បានការផ្ទេរប្តូរទៅលើថាមពលស្អាត។ សហគ្រិនអាមេរិកនានាបានសង្កត់ធ្ងន់ទៅ លើអត្ថប្រយោជន៍របស់អាមេរិកនឹងត្រូវបានធានាល្អបំផុតប្រសិនបើមានក្រប ខ័ណ្ឌស្ថិរភាពជាក់ស្តែងខាងទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុប្រកបដោយប្រសិទ្ធភាព។ ហើយកិច្ចព្រមព្រៀងទីក្រុងប៉ារីសផ្តល់ក្របខ័ណ្ឌនេះ។ មុននេះ នាថ្ងៃទី ១៥ មេសា រដ្ឋមន្ត្រីក្រសួងថាមពលអាមេរិក លោក Rick Perry បានចាត់ទុកថា៖ អាមេរិកគប្បីបន្តចូលរួមកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីអំពីការទប់ទល់នឹងបំរ៉ែបំ រួលអាកាសធាតុ ប៉ុន្តែ គប្បីចរចារឡើងវិញអំពីមាត្រាមួយចំនួន ដោយសារ មាន ប្រទេសអឺរ៉ុបមួយចំនួនមិនកាត់បន្ថយកំរិតឧស្ម័ន្ធបញ្ចេញចោលទេ។ សេតវិមាន នឹងប្រកាសសេចក្តីសម្រេចចុងក្រោយនាខែឧសភាខាងមុខ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ