សហគ្រាសវៀតណាម-កម្ពុជា ពង្រឹងកិច្ចសហប្រតិបត្តិការ

(VOVWORLD) - នារសៀលថ្ងៃទី២៥ ខែធ្នូ នៅទីក្រុងភ្នំពេញ ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា បានសម្របសម្រួលជាមួយក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម និងសមាគមធុរកិច្ចវៀតណាម-កម្ពុជា រៀបចំវេទិការ៖ ពន្លឿនពាណិជ្ជកម្ម និងវិនិយោគវៀតណាម-កម្ពុជា ពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មតាមព្រំដែន និងសេដ្ឋកិច្ចឌីជីថល។
សហគ្រាសវៀតណាម-កម្ពុជា ពង្រឹងកិច្ចសហប្រតិបត្តិការ - ảnh 1ទិដ្ឋភាពnS វេទិកា។ រូបថត៖ Van Do/VOV-ភ្នំពេញ

នៅក្នុងវេទិកានេះ គណៈប្រតិភូបានស្តាប់របាយការណ៍ស្តីពីស្ថានភាពនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងវៀតណាម និងកម្ពុជា និងទិសដៅអភិវឌ្ឍន៍សេដ្ឋកិច្ច; គោលនយោបាយទាក់ទាញការវិនិយោគរបស់រដ្ឋាភិបាលវៀតណាម និងកម្ពុជា; ពិភាក្សាអំពីសកម្មភាពរបស់សហគ្រាសវៀតណាមដែលកំពុងវិនិយោគនៅកម្ពុជា; ពិភាក្សា លើកសំណើរ និងផ្តល់អនុសាសន៍បន្តជំរុញសកម្មភាពពាណិជ្ជកម្ម និងការតភ្ជាប់អាជីវកម្មរវាងវៀតណាម និងកម្ពុជា។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Nguyen Huy Tang បានសង្កត់ធ្ងន់ថា៖

សហគ្រាសវៀតណាម-កម្ពុជា ពង្រឹងកិច្ចសហប្រតិបត្តិការ - ảnh 2ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Nguyen Huy Tang។ រូបថត៖Van Do/VOV-ភ្នំពេញ

“ដើម្បីប្រែក្លាយការសន្យាជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរឱ្យក្លាយជាការពិត ជាពិសេសគោលដៅសម្រេចបាននូវទំហំពាណិជ្ជកម្មរវាងវៀតណាម និងកម្ពុជាចំនួន ២០ ពាន់លានដុល្លារនាពេលអនាគត សហគ្រាសវៀតណាមនិងកម្ពុជាសុទ្ធតែមានតួនាទីសំខាន់ ជាមួយនឹងបេសកកម្មតភ្ជាប់ ពន្លឿនពាណិជ្ជកម្ម និងការវិនិយោគ; ទាញយកយ៉ាងពេញលេញនូវសក្ដានុពលដែលមានស្រាប់រវាងប្រទេសទាំងពីរ ក្នុងនោះវិស័យពាណិជ្ជកម្មអេឡិចត្រូនិក និងសេដ្ឋកិច្ចឌីជីថលដើរតួនាទីកាន់តែសំខាន់”។

នៅឆ្នាំ ២០២៤ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរត្រូវបានរំពឹងថានឹងកើនឡើងលើសពី ១០ ពាន់លានដុល្លារអាមេរិក កើនឡើងជិត ២០% បើធៀបនឹងឆ្នាំ ២០២៣។ តាមការរំពឹងទុក ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរនឹងសម្រេចបានយ៉ាងហោចណាស់ ១៥ ពាន់លានដុល្លារអាមេរិក ហើយការវិនិយោគនឹងឈានដល់ ៥ ពាន់លានដុល្លារ ក្នុងរយៈពេល ៣ ឆ្នាំខាងមុខ ជាមួយនឹងការរួមចំណែកយ៉ាងខ្លាំងពីវិស័យពាណិជ្ជកម្មអេឡិចត្រូនិក និងសេដ្ឋកិច្ចឌីជីថល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ