សហគ្រាសវៀតណាមឆ្លៀតយកឱកាសពីកិច្ចព្រមព្រៀង CPTPP

(VOVWORLD) -CPTPP បានបើកឱកាសសម្រាប់សហគ្រាសវៀតណាម ផ្លាស់ប្ដូរបរិយាកាសសេវាកម្ម ជាពិសេសគឺសេវាកម្មផលិតកម្ម។ ទោះជាយ៉ាងណាក៏ដោយ សហគ្រាសមិនទាន់ឆ្លៀតយកឱកាសនេះឲ្យបានច្រើនឡើយ។
សហគ្រាសវៀតណាមឆ្លៀតយកឱកាសពីកិច្ចព្រមព្រៀង CPTPP - ảnh 1 លោកស្រី Nguyen Thi Thu Trang នាយិការមជ្ឈមណ្ឌល WTO និងសមាហរណកម្ម នៃសភាពាណិជ្ជកម្ម និងឧស្សហកម្មវៀតណាម (រូបថត៖ vnanet.vn)

នាព្រឹកថ្ងៃទី ២៦ ខែមិនា នៅទីក្រុងហូជីមិញបានប្រព្រឹត្តិទៅសិក្ខាសាលាស្ដីពី "CPTPP ឱកាសពីកិច្ចព្រមព្រៀងជំនាន់ថ្មីប្រកបដោយគុណភាពខ្ពស់"។ អញ្ជើញថ្លែងនៅទីនេះ សេដ្ឋកិច្ចវិទូជាច្រើនរូបបានចាត់ទុកថា កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរ ប៉ាស៊ីហ្វិក - CPTPP ជាមួយនឹងការសន្យាកាត់បន្ថយពន្ធ បើកទ្វារសេវាកម្ម ការវិនិយោគ និងការចែកចាយ គឺជាឱកាសដ៏ធំធេងសម្រាប់សហគ្រាសវៀតណាមពង្រីកទីផ្សារនៅប្រទេសចំនួន ៧ ដែលចូលរួមកិច្ចព្រមព្រៀង និងប្រទេសដទៃទៀត។ លោកស្រី Nguyen Thi Thu Trang នាយិការមជ្ឈមណ្ឌល WTO និងសមាហរណកម្ម នៃសភាពាណិជ្ជកម្ម និងឧស្សហកម្មវៀតណាមបានចាត់ទុកថា៖ CPTPP បានបើកឱកាសសម្រាប់សហគ្រាសវៀតណាម ផ្លាស់ប្ដូរបរិយាកាសសេវាកម្ម ជាពិសេសគឺសេវាកម្មផលិតកម្ម។ ទោះជាយ៉ាងណាក៏ដោយ សហគ្រាសមិនទាន់ឆ្លៀតយកឱកាសនេះឲ្យបានច្រើនឡើយ។

“បណ្ដាសហគ្រាសមិនទាន់យកចិត្តទុកដាក់ដល់ល័ក្ខការណ៍ប្រភពដើមឡើយខណៈដែលនេះគឺជាលក្ខខ័ណ្ឌចម្បង ដើម្បីឆ្លៀតយកភាពអនុគ្រោះអំពីពន្ធដារ។ ដើប្បីទទួលបានល័ក្ខការណ៍ប្រភពដើមនានា សហគ្រាសត្រូវ មាន ការផ្លាស់ប្ដូរថ្មីក្នុងការស្វែងរកប្រភពផ្គត់ផ្គង់ និងដំណើរការផលិតកម្មផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ