សហគ្រាសវៀតណាមតែមួយគត់ត្រូវបានទស្សនាវដ្ដីអាមេរិករៀបចំណាត់ថ្នាក់ទី ៣ ក្នុងការជះឥទ្ធិពលវិជ្ជមានដល់សង្គម

(VOVWORLD) - សមិទ្ធិផលនេះសម្រេចបានដោយសារតែ Viettel បានខិតខំប្រឹងប្រែងលើកកម្ពស់គុណភាពអប់រំនៅវៀតណាម និងទីផ្សារបរទេសទាំង១០ ដែល Viettel វិនិយោគតាមរយៈគម្រោងសាលារៀនអ៊ីនធឺណែត។ 

នៅក្នុងតារាងរៀបចំណាត់ថ្នាក់ "ផ្លាស់ប្តូរពិភពលោក ២០២៤" របស់ទស្សនាវដ្តី Fortune ដែលជាទស្សនាវដ្តីធុរកិច្ចពហុជាតិរបស់អាមេរិក សម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្ម - ទូរគមនាគមន៍កងទ័ព Viettel របស់វៀតណាមបានជាប់ចំណាត់ថ្នាក់លេខ ៣ ក្នុងចំណោមសហគ្រាសសកលជាង ៥០ ដែលមានការរួមវិភាគទានដ៏សំខាន់ៗ ទៅក្នុងការអភិវឌ្ឍប្រកបដោយចីរភាព និងជះឥទ្ធិពលវិជ្ជមានដល់សង្គម។ Viettel គឺជាសហគ្រាសតែមួយគត់នៅអាស៊ីដែលប្រតិបត្តិការក្នុងវិស័យទូរគមនាគមន៍ មានវត្តមានក្នុងតារាងរៀបចំណាត់ថ្នាក់ឆ្នាំនេះ ហើយក៏ជាសហគ្រាសវៀតណាមតែមួយគត់ដែលស្ថិតក្នុងតារាងនេះផងដែរ។

សមិទ្ធិផលនេះសម្រេចបានដោយសារតែ Viettel បានខិតខំប្រឹងប្រែងលើកកម្ពស់គុណភាពអប់រំនៅវៀតណាម និងទីផ្សារបរទេសទាំង១០ ដែល Viettel វិនិយោគតាមរយៈគម្រោងសាលារៀនអ៊ីនធឺណែត។ តាមរយៈគំនិតផ្តួចផ្តើមលែងរកចំណេញអំពីសាលារៀនអ៊ីនធឺណែត(អនុវត្តន៍តាំងពីឆ្នាំ ២០០៨) សិស្សានុសិស្ស និស្សិត និងគ្រូបង្រៀនប្រមាណ ២៥ លាននាក់នៃគ្រឹះស្ថានអប់រំចំនួន ៤៦.០០០ កន្លែងនៅទូទាំងប្រទេសវៀតណាម និងប្រទេសជាង ១០ ជាពិសេសតំបន់ជនបទ និងតំបន់ឆ្ងាយដាច់ស្រយាល បានទទួលអត្ថប្រយោជន៍ដែលអ៊ីនធឺណែតនាំមកជូន រួមចំណែកបង្កើនអត្រាការគ្របដណ្ដប់អ៊ីនធឺណិតនៅប្រទេសវៀតណាមពី ១៥% ឡើង៨៥%។

ជាប់ចំណាត់ថ្នាក់ទី ១ នៅក្នុងតារាងរៀបចំណាត់ថ្នាក់ "ផ្លាស់ប្តូរពិភពលោក ២០២៤" គឺជាក្រុមសហគ្រាស Space X, GHG Sat, Rocket Lab ដែលអភិវឌ្ឍន៍ផ្កាយរណបតាមដានការបំភាយឧស្ម័ន។

ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ តារាងចំណាត់ថ្នាក់ "ផ្លាស់ប្ដូរពិភពលោក" បានលើកតម្កើងសហគ្រាសបច្ចេកវិទ្យាដ៏ធំបំផុតនៅលើពិភពលោកជាច្រើនដូចជា៖ Alphabet, Microsoft, Meta, Apple, Intel, Qualcomm, Nvidia, Tencent... ជាមួយនឹងតួនាទីត្រួសត្រាយផ្លូវក្នុងការដោះស្រាយបញ្ហាធំៗរបស់ពិភពលោកពីការប្រែប្រួលអាកាសធាតុ វិសមភាពរហូតដល់សុខភាព
សាធារណៈ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ