សហគ្រាសវៀតណាមនៅកម្ពុជាបង្កើនភាពតភ្ជាប់គ្នាដើម្បីអភិវឌ្ឍន៍
(VOVWORLD) - ឆ្លងកាត់រយៈ ពេល១០ឆ្នាំនៃកិច្ចសហប្រតិបត្តិការ សហគ្រាសទាំងពីរនេះបានជួយគាំទ្រគ្នាទៅវិញ ទៅមកដើម្បីលើកកំពស់គុណភាពផលិតផល ហើយផ្គត់ផ្គង់សេវាកម្មកាន់តែប្រសើរ ឡើងពីមួយថ្ងៃទៅមួយថ្ងៃជូនចំពោះប្រជាជនកម្ពុជា ផងដែរ។
តំណាង MB Bank និង Metfone ចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការ។ (រូបថត៖ VOV) |
នាព្រឹកថ្ងៃទី១ មេសា នៅរាជធានីភ្នំពេញ កម្ពុជា បានប្រព្រឹត្តទៅ ពិធីអបអរ សាទរខួប ១០ ឆ្នាំនៃកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងសម្ព័ន្ធក្រុមហ៊ុន Viettel Cambodia ជាមួយធនាគារ MB Cambodia។
Viettel Cambodia ជាមួយនឹងពាណិជ្ជសញ្ញា Metfone និងធនាគារ MB Cambodia ជាសហគ្រាសមានទុនវិនិយគរបស់វៀតណាមចំនួន២អង្គភាព ដែលបាន ប្រតិបត្តិការនៅទីផ្សារកម្ពុជាក្នុងអំឡុងពេលច្រើនឆ្នាំកន្លងមកនេះ។ ឆ្លងកាត់រយៈ ពេល១០ឆ្នាំនៃកិច្ចសហប្រតិបត្តិការ សហគ្រាសទាំងពីរនេះបានជួយគាំទ្រគ្នាទៅវិញ ទៅមកដើម្បីលើកកំពស់គុណភាពផលិតផល ហើយផ្គត់ផ្គង់សេវាកម្មកាន់តែប្រសើរ ឡើងពីមួយថ្ងៃទៅមួយថ្ងៃជូនចំពោះប្រជាជនកម្ពុជាផងដែរ។
ថ្លែងនៅពិធីអបអរសាទរខួប ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា លោក Vu Quang Minh បានសម្ដែងនូវក្ដីសង្ឃឹមថា ដោយមានកិច្ចសហប្រតិបត្តិការកាន់តែ ស្អិតរមួតនោះ នាពេលខាងមុខសហគ្រាសទាំងពីរ Metfone និង MB Cambodia នឹង បន្តអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាហើយមានការរួមវិភាគទានជាច្រើនថែមទៀតក្នុងការអភិវឌ្ឍប្រកបដោយវិបុលភាពនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងជានិមិត្តរូបដ៏រស់រវើកនៃ ទំនាក់ទំនងសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរវៀតណាម-កម្ពុជា ផងដែរ៕