សហគ្រាសអ៊ីតាលីស្វែងរកឱកាសធ្វើអាជីវកម្មនៅវៀតណាមនិងប្រទេសអាស៊ាននានា

(VOVWORLD) - លោក Fulvio Albano ប្រធានសភាពាណិជ្ជកម្មអ៊ីតាលី-វៀតណាម បានវាយ តម្លៃថា វៀតណាមជាទីផ្សារគួរអោយទាក់ទាញចំពោះ សហគ្រាសអឺរ៉ុប ក្នុងនោះ មានសហគ្រាសជាច្រើនបានមកដល់វៀតណាមដើម្បីដណ្ដើមយកទីផ្សារ។ 

  ចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី១៨ ខែមិថុនា នៅទីក្រុង Turin ភាគខាងជើង អ៊ីតាលី សភាពាណិជ្ជកម្ម Turin សាកលវិទ្យាល័យ Turin សហការជាមួយ ស្ថានទូតបណ្ដាប្រទេសអាស៊ានប្រចាំអ៊ីតាលី បានរៀបចំសិក្ខាសាលាដោយ ប្រធានបទ “ឆ្ពោះទៅអាស៊ាន” សំដៅជំរុញកិច្ចសហប្រតិបតិ្តការអាជីវកម្មរវាង សហគ្រាសនៃទីក្រុង Turin និងតំបន់ Piemonte ជាមួយប្រទេសអាស៊ាននានា។

        ថ្លែងនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំអ៊ីតាលីលោកស្រី Nguyen Thi Bich Hue បានអះអាងថា វៀតណាមនិងអ៊ីតាលីមានទំនាក់ទំនងប្រពៃណីដ៏ល្អ ប្រសើរលើវិស័យនយោបាយផងនិងសេដ្ឋកិច្ចផង ដោយមានយន្តការសហប្រតិ បតិ្តការ កិច្ចសន្ទនាទ្វេភាគី ដែលបានរួមចំណែកធ្វើអោយស៊ីជំរៅថែមទៀតនូវ ទំនាក់ទំនងយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ ព្រមទាំងនាំវៀតណាមក្លាយទៅជា ដៃគូពាណិជ្ជកម្មធំបំផុតរបស់អ៊ីតាលីនៅអាស៊ាន។

        លោក Fulvio Albano ប្រធានសភាពាណិជ្ជកម្មអ៊ីតាលី-វៀតណាម បានវាយ តម្លៃថា វៀតណាមជាទីផ្សារគួរអោយទាក់ទាញចំពោះសហគ្រាសអឺរ៉ុប ក្នុងនោះ មានសហគ្រាសជាច្រើនបានមកដល់ វៀតណាមដើម្បីដណ្ដើមយកទីផ្សារ។ ប្រការនេះទាមទារអោយសហគ្រាសអ៊ីតាលី ត្រូវពន្លឿនកិច្ចសហប្រតិបតិ្តការវិនិ យោគនៅវៀតណាមអោយបានឆាប់ៗ ដើម្បីមិនធ្វើបាត់បង់ឱកាសទៅក្នុងដៃរបស់គូ ប្រជែងផ្សេងៗទៀតឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ