សហគ្រាសអាមេរិកមានបំណងចង់បង្កើនរាល់សកម្មភាពធ្វើអាជីវកម្ម និងវិនិយោគនៅវៀតណាម

(VOVWORLD) -ក្នុងរយៈពេល ២ ថ្ងៃ គឺថ្ងៃទី ២៦ និងថ្ងៃទី ២៧ មិថុនា ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue បានអញ្ជើញចូលរួមកិច្ចសន្ទនាជាមួយសហគ្រាសអាមេរិកនានា ដោយ វិទ្យាស្ថានសហគ្រាសអាមេរិកនិងវិទ្យាស្ថានអាមេរិកអាស៊ីរៀបចំឡើង។ 
សហគ្រាសអាមេរិកមានបំណងចង់បង្កើនរាល់សកម្មភាពធ្វើអាជីវកម្ម និងវិនិយោគនៅវៀតណាម - ảnh 1 ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue (កណ្ដាល) នៅវិទ្យាស្ថានអ្វើអាជីវកម្មអាមេរិក។ (VOV)

អញ្ជើញថ្លែងមតិនៅវិទ្យាស្ថានសហគ្រាសអាមេរិក (AEI) នោះ លោក Vuong Dinh Hue បានចាត់ទុកថា៖វៀតណាម អាមេរិក និងប្រទេសនានានៅក្នុងតំបន់ សុទ្ធតែបានចែករំលែកផលប្រយោជន៍អំពីការរក្សាបរិយាកាសសន្តិភាព ស្ថិរភាព វិបុលភាពនៅក្នុងតំបន់ ព្រមទាំងសេរីភាព សន្តិសុខ និងសុវត្ថិភាពនាវាចរណ៍ និងអាកាសចរណ៍ដែលត្រូវបានគោរពដោយផ្អែកលើច្បាប់អន្តរជាតិ ហើយជាលក្ខខ័ណ្ឌសំខាន់ៗសម្រាប់កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍនៅក្នុងតំបន់។ អ្នកប្រាជ្ញ និងអ្នកស្រាវជ្រាវជាច្រើនរូបរបស់វិទ្យាស្ថាននេះមានបំណងថា ទំនាក់ទំនងដៃគូលើគ្រុបជ្រុងជ្រោយរវាងអាមេរិក និងវៀតណាមបន្តត្រូវបានពង្រឹងក្នុងកាលៈទេសៈដែលស្ថានការណ៍ពិភាពលោកការការវុវឌ្ឍ។

ផ្លាស់ប្ដូរបទពិសោធន៍ជាមួយសហគ្រាសនានានៅក្នុងជំនួបនន្ទនា ដែលត្រូវបានវិទ្យាស្ថានអាមេរិកអាស៊ី សហការជាមួយមូលនិធិ VinaCapital រៀបចំឡើងនោះ លោក  Vuong Dinh Hue បានអះអាងថា៖ វៀតណាមសន្យាបង្កើតបរិយាកាសធ្វើអាជីវកម្មល្អបំផុត ដែលឆ្ពោះទៅរកបទដ្ឋានរបស់ OECD ហើយបានបកស្រាយសំនួរជាច្រើនអំពីការស្វែងរកឱកាសសហប្រតិបត្តិការនិងធ្វើអាជីវកម្មនៅវៀតណាម។

នាព្រឹកថ្ងៃទី ២៧ មិថុនា លោក Vuong Dinh Hue បានទទួលជួបសន្ទនាជាមួយថ្នាក់ដឹកនាំនៃក្រុមប្រឹក្សាធ្វើអាជីវកម្មអាមេរិក - អាស៊ាន (USABC) និងសហគ្រាសជួរមុខរបស់អាមេរិក ដែលកំពុងធ្វើអាជីវកម្មនៅវៀតណាមណាម ដូចជា៖ Nike   Coca-Cola    Visa    Exxon Mobil     Murphy Oil និង AES ។ អញ្ជើញថ្លែងមតិនៅទីនេះ លោក Vuong Dinh Hue បានឲ្យដឹងថា៖ រដ្ឋាភិបាលវៀតណាមត្រៀមខ្លួនជាស្រេចដើម្បីផ្ទៀងស្ដាប់ និងទទួលយករាល់មតិរបស់សហគ្រាស្រាសនានា ដើម្បីសុក្រិដបរិយាសធ្វើអាជីរកម្ម ហើយបង្កលក្ខណៈងាយស្រួល និងយុត្តិធម៌សម្រាប់សហគ្រាសផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ