សហគ្រាស​អឺរ៉ុបមានសុទិដ្ឋិនិយម ចំពោះបរិយាកាសធ្វើ​អាជីវកម្ម​របស់វៀតណាម​ ក្នុងឆ្នាំ ២០២២

(VOVWORLD) - នៅចុងបញ្ចប់ឆ្នាំ ២០២១ សហគ្រាសអឺរ៉ុបកំពុងមានការវាយតម្លៃប្រកបដោយសុទិដ្ឋិនិយម ចំពោះបរិយាកាសពាណិជ្ជកម្ម និងវិនិយោគរបស់វៀតណាម ដោយផ្អែកលើលទ្ធផលថ្មីបំផុត នៃសន្ទស្សន៍បរិយាកាសធុរកិច្ច(BCI) របស់សមាគមធុរកិច្ចអឺរ៉ុបនៅវៀតណាម (EuroCham)។
សហគ្រាស​អឺរ៉ុបមានសុទិដ្ឋិនិយម ចំពោះបរិយាកាសធ្វើ​អាជីវកម្ម​របស់វៀតណាម​ ក្នុងឆ្នាំ ២០២២ - ảnh 1រូបភាព៖ EuroCham

តាមនោះ សន្ទស្សន៍បរិយាកាសធុរកិច្ចនៅវៀតណាមបានឈានដល់កំរិតខ្ពស់បំផុត ចាប់តាំងពីរលកទី៤ នៃជំងឺរាតត្បាតបានផ្ទុះឡើង ដោយមាន ៦១ពិន្ទុ កើនឡើង ៤២ពិន្ទុ បើប្រៀបធៀបនឹងត្រីមាសទី ៣ ឆ្នាំ ២០២១ បន្ទាប់ពីការរក្សាគម្លាតសង្គមបានបញ្ចប់ សកម្មភាពពាណិជ្ជកម្មបានត្រឡប់ទៅរកភាពធម្មតាវិញ។ បច្ចុប្បន្ននេះ សន្ទស្សន៍បរិយាកាសធុរកិច្ចនៅតែទាបជាងកំរិតកំពូលមុនជំងឺរាតត្បាត។ ប៉ុន្តែ អាចមើលឃើញថា ទំនុកចិត្តរបស់សហគ្រាសកំពុងវិលត្រឡប់មកវិញជាបណ្តើរៗ។

ថ្នាក់ដឹកនាំសហគ្រាសអ៊ឺរ៉ុបប្រហែល ៥៨% កំពុងព្យាករណ៍ពីស្ថិរភាព និងកំណើនសេដ្ឋកិច្ចក្នុងត្រីមាសទីមួយឆ្នាំ២០២២នេះ ដោយបានកើនឡើង ៨ពិន្ទុ បើប្រៀបធៀបនឹងដំណាក់កាលមុននោះ។ ថ្នាក់ដឹកនាំសហគ្រាសជាច្រើនកាន់តែមានទំនុកចិត្ត លើយថាទស្សន៍សម្រាប់ការអភិវឌ្ឍន៍សហគ្រាសនៅក្នុងដំណាក់កាល “ធម្មតាថ្មី” នេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ