សហគ្រាសអូស្ត្រាលីបង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសអាស៊ាននានា

(VOVWORLD) - រដ្ឋមន្រ្តីពាណិជ្ជកម្មអូស្ត្រាលីលោក Simon Birmingham នាពេលថ្មីៗ នេះទើបតែបានអំពាវនាវឲ្យសហគមន៍សហគ្រាសនៃប្រទេសនេះ “ស្វែងរក” ឱកាសជាច្រើនថែមទៀតពីប្រទេសជាសមាជិកសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ទាំង១០។
សហគ្រាសអូស្ត្រាលីបង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសអាស៊ាននានា - ảnh 1រដ្ឋមន្រ្តីពាណិជ្ជកម្មអូស្ត្រាលីលោក Simon Birmingham។ (រូបថត៖ canberratimes.com.au) 

ថ្លែងនៅវេទិការំលឹកខួបលើកទី៥៣ទិវាបង្កើតអាស៊ានដែលបានរៀបចំឡើងដោយក្រុមប្រឹក្សាអូស្ត្រាលី-អាស៊ាននិងគណៈកម្មាធិការអាស៊ានប្រចាំ នៅទីក្រុង Canberra កាលពីចុងសប្ដាហ៍មុន លោករដ្ឋមន្រ្តី Simon Birmingham បានសង្កត់ធ្ងន់ថា សក្ដានុពលអំពីកំណើនសេដ្ឋកិច្ចនៅ ប្រទេសនានាដូចជាវៀតណាមនិងឥណ្ឌូនេស៊ី រួមជាមួយក្របខ័ណ្ឌទំនាក់ ទំនងដែលបានបង្កើតឡើងជាមួយប្រទេសផ្សេងៗទៀតដូចជាសឹង្ហបុរីនិង ម៉ាឡេស៊ី នឹងផ្ដល់នូវឱកាសដ៏ធំធេងសម្រាប់សហគ្រាសអូស្ត្រាលី ក្នុងការ បង្កើនថែមទៀតនូវកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគជាមួយ អាស៊ាន។ លោករដ្ឋមន្រ្តីបានឲ្យដឹងថែមទៀតថា កិច្ចព្រមព្រៀងសម្រាប់ ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលប្រទេសចំនួន ១៥នៅតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក នឹងចុះហត្ថលេខានាពេលខាង មុខនេះ នឹងជួយសម្រួលដល់សកម្មភាពអាជីវកម្មរបស់សហគ្រាសនៅពេល អនាគត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ