សហព័ន្ធកីឡាបាល់ទាត់ជប៉ុនសង្ឃឹមថានឹងមានកីឡាករវៀតណាមមកប្រគួតនៅប្រទេសខ្លួនកាន់តែច្រើន

(VOVWORLD) - កាលពីថ្ងៃទី ២៦ ខែមីនា ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមបានមកដល់ទីក្រុងតូក្យូដើម្បីត្រៀមប្រកួតជាមួយជប៉ុនក្នុងវគ្គជម្រុះជុំទី ៣ នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ ២០២២ តំបន់អាស៊ី។
សហព័ន្ធកីឡាបាល់ទាត់ជប៉ុនសង្ឃឹមថានឹងមានកីឡាករវៀតណាមមកប្រគួតនៅប្រទេសខ្លួនកាន់តែច្រើន - ảnh 1លោក Kohzo Tashima ប្រធានសហព័ន្ធកីឡាបាល់ទាត់ជប៉ុន (ប្រភព៖ japantimes.co.jp)

មុនវគ្គប្រកួតនេះ ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាម លោក Kohzo Tashima ប្រធានសហព័ន្ធកីឡាបាល់ទាត់ជប៉ុន (JFA) បានឲ្យដឹងថា ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ក្រុមជម្រើសជាតិវៀតណាមមានការរីក ចម្រើនខ្លាំងដែលមិនត្រឹមតែក្នុងតំបន់អាស៊ីអាគ្លេយ៍ប៉ុណ្ណោះទេ ថែមទាំងលើតំបន់អាស៊ីទាំងមូលផងដែរ។ ក្រុមជម្រើសជាតិជប៉ុនមានកិត្តិយសណាស់ដែលបានប្រកួតជាមួយនឹងក្រុមជម្រើសជាតិវៀតណាម។ ធ្វើការវាយតម្លៃលើកម្រិតកីឡាករវៀតណាម លោក Kohzo Tashima បានចាត់ទុកថា ក្នុងរយៈពេលកន្លងមក កីឡាករវៀតណាមមានការរីកចម្រើនយ៉ាងខ្លាំង ដែលក្នុងនោះកីឡាករជាច្រើនសុទ្ធតែមានលក្ខណៈ សម្បត្តិគ្រប់គ្រាន់ដើម្បីប្រកួតប្រជែងក្នុងការប្រកួតអាជីពដូចជា J-League ជាដើម។ លោកសង្ឃឹមថា នឹងមានកីឡាករវៀតណាមជាច្រើននឹងមកប្រកួតនៅជប៉ុន ឬការប្រកួតនៅអឺរ៉ុប ដើម្បីអាចប្រមូលបានបទពិសោធន៍ និងសមត្ថភាពបន្ថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ