សហព័ន្ធអារ៉ាប់ (AL) គាំទ្រដល់ប៉ាឡេស្ទីនក្នុងការស្វែងរកដំណោះស្រាយនយោបាយ

(VOVWORLD) - នាថ្ងៃទី ២១ ខែមេសា សហព័ន្ធអារ៉ាប់ (AL) បានប្រកាសថានឹងមិនទទួលស្គាល់កិច្ចព្រមព្រៀងណាមួយស្តីអំពីប្រទេសប៉ាឡេស្ទីននៅឡើយ និងមិនបានអនុលោមតាមសេចក្តីសម្រេចអន្តរជាតិដែលពាក់ព័ន្ធនោះដែរ។
សហព័ន្ធអារ៉ាប់ (AL) គាំទ្រដល់ប៉ាឡេស្ទីនក្នុងការស្វែងរកដំណោះស្រាយនយោបាយ - ảnh 1ប្រធានាធិបតីអេហ្ស៊ីប លោក Abdul Fattah al-Sisi

AL ក៏បានសន្យាផ្តល់ជំនួយទឹកប្រាក់ចំនួន ១០០ ដុល្លារអាមេរិកក្នុងមួយខែដល់អាជ្ញាធរប៉ាឡេស្ទីន (PA) សំដៅបំពេញនឹងចំនួនថវិកាដែលអ៊ីស្រាអែលបានរក្សាទុកដើម្បីទូទាត់ឱ្យក្រុមគ្រួសារអ្នកទោសប៉ាឡេស្ទីន។ ថ្លែងមតិបន្ទាប់ពីជំនួបប្រជុំនៅទីស្នាក់ការ AL ប្រចាំនៅរដ្ឋធានី Cairo ប្រទេសអេហ្ស៊ីបបណ្តារដ្ឋមន្រ្តី AL បានសង្កត់ធ្ងន់ថាបណ្តាប្រទេសអារ៉ាប់មិនអាចទទួលនូវផែនការឬកិច្ចព្រមព្រៀងណាមួយដែលមិនអនុលោមតាមដំណោះស្រាយអន្ដរជាតិដែលពាក់ព័ន្ធឡើយ។ ប្រសិនបើសិទិ្ធស្របច្បាប់របស់ប្រជាជនប៉ាឡេស្ទីនមិនត្រូវបានឆ្លើយតបនោះ កិច្ចព្រមព្រៀងដូច្នេះនឹងមិនអាចនាំមកនូវសុខសន្តិភាពយូរអង្វែងនិងទូលំទូលាយនៅតំបន់មជ្ឈឹមបូព៌ានោះឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ