សហភាពអឺរ៉ុប (EU) ផ្ដល់ជំនួយជាទឹកប្រាក់ចំនួន៣ពាន់លានអឺរ៉ូសំរាប់តំបន់ស្នែងអាហ្វ្រិក

សហភាពអឺរ៉ុប (EU) ផ្ដល់ជំនួយជាទឹកប្រាក់ចំនួន៣ពាន់លានអឺរ៉ូសំរាប់តំបន់ស្នែងអាហ្វ្រិក - ảnh 1
ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅទ្វីបអាហ្រ្វិកនៅជួបប្រទៈការលំបាកជាច្រើន


(VOVworld) - សហភាពអឺរ៉ុប (EU) នាថ្ងៃទី២៧តុលា បានប្រកាសថា នឹងផ្ដល់ជំនួយ
ជាទឹកប្រាក់ចំនួន៣ពាន់លានអឺរ៉ូសំរាប់តំបន់ស្នែងអាហ្រ្វិក តាំងពីនេះរហូតដល់ឆ្នាំ
២០២០។សេចក្ដីប្រកាសពោលខាងលើ ត្រូវបានដាក់ចេញ មុនពេលដំណើរទស្សន
កិច្ចនៅតំបន់នេះរបស់អគ្គនាយករងគណៈកម្មាធិការសហប្រតិបតិ្តការនិងអភិវឌ្ឍន៍
នៃគណៈកម្មការអឺរ៉ុប(EC)លោក Marcus Cornaro និងដំណាងពិសេសរបស់EUប្រចាំ
នៅតំបន់ស្នែងអាហ្រ្វិកលោក Andris Piebalgs។លោក Andris Piebalgs បានសង្កត់ធ្ងន់
ថា EU ត្រៀមខ្លួនជាស្រេចពង្រីកទំនាក់ទំនងដៃគូយូរអង្វែងជាមួយតំបន់ស្នែងអា
ហ្វ្រិក តាមរយៈការបង្កើនកិច្ចសហប្រតិបតិ្តការពាណិជ្ជកម្ម សេដ្ឋកិច្ច ហិរញ្ញប្បទាន
សំរាប់សកម្មភាពរក្សាសន្តិភាពនានា និងផ្ដល់ជំនួយមនុស្សធម៌និងសហប្រតិបតិ្ត
ការអភិវឌ្ឍន៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ