សហភាពអឺរ៉ុប ដាស់តឿនឱ្យអ៊ីរ៉ង់បង្វែរការការសម្រេចចិត្តរបស់ខ្លួនស្តីពីការចម្រើនសារធាតុអ៊ុយរ៉ាញ៉ូមនៅកម្រិតខ្ពស់

(VOVWORLD) - អ៊ីរ៉ង់ត្រូវតែបង្វែរការសំរេចចិត្តរបស់ខ្លួនក្នុងការចម្រើនសារធាតុអ៊ុយរ៉ាញ៉ូមនៅកំរិតខ្ពស់ និងផ្តល់ឱកាសក្នុងការជួយសង្គ្រោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឬហៅថាផែនការសកម្មភាពរួមលើកគ្រប់ជ្រុងជ្រោយ (JCPOA) ដែលជាឯកសារ ទីក្រុងតេហេរ៉ង់បានចុះហត្ថលេខាជាមួយក្រុម P5  +1 នៅឆ្នាំ ២០១៥
សហភាពអឺរ៉ុប ដាស់តឿនឱ្យអ៊ីរ៉ង់បង្វែរការការសម្រេចចិត្តរបស់ខ្លួនស្តីពីការចម្រើនសារធាតុអ៊ុយរ៉ាញ៉ូមនៅកម្រិតខ្ពស់ - ảnh 1នៅខាងក្នុងរោងចក្រថាមពលនុយក្លេអ៊ែរមួយនៅភាគខាងត្បូងប្រទេសអ៊ីរ៉ង់។ រូបថត៖ AFP / VNA

អ៊ីរ៉ង់ត្រូវតែផ្លាស់ប្តូរការសំរេចចិត្តរបស់ខ្លួនក្នុងការចម្រើនសារធាតុអ៊ុយរ៉ាញ៉ូមនៅកំរិតខ្ពស់ និងផ្តល់ឱកាសក្នុងការជួយសង្គ្រោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឬហៅថាផែនការសកម្មភាពរួមលើកគ្រប់ជ្រុងជ្រោយ (JCPOA) ដែលជាឯកសារ ទីក្រុងតេហេរ៉ង់បានចុះហត្ថលេខាជាមួយក្រុម P5 +1 នៅឆ្នាំ ២០១៥ (រួមមានប្រទេសសមាជិកអចិន្រ្តៃយ៍ ចំនួន ៥ នៃក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិនិងអាឡឺម៉ង់)។

នៅក្នុងសេចក្តីប្រកាសមួយដែលត្រូវបានធ្វើឡើងកាលពីយប់ថ្ងៃទី ១១ ខែមករា សហភាពអឺរ៉ុប (EU) បានបញ្ជាក់ថា “ការដែលអ៊ីរ៉ង់បានចាប់ផ្តើមដំណើរការចម្រើនសារធាតុអ៊ុយរ៉ាញ៉ូមរហូតដល់ ២០% នៅឯរោងចក្រនុយក្លេអ៊ែរនៅក្រោមដី Fordow …គឺជាវិវត្តន៍ដ៏ធ្ងន់ធ្ងរនិងបង្ករការព្រួយបារម្ភយ៉ាងជ្រាលជ្រៅផងដែរ។ ក្នុងរយៈពេលដ៏សំខាន់នេះ សកម្មភាពរបស់អ៊ីរ៉ង់ទំនងជាបណ្តាលឱ្យមានអន្តរាយដល់កិច្ចខិតខំប្រឹងប្រែងដែលបានកសាងឡើងលើដំណើរការការទូត។ យើងខ្ញុំសូមដាស់តឿនឱ្យអ៊ីរ៉ង់មានការអត់ធ្មត់និងបញ្ឈប់រាល់សកម្មភាពនេះជាបន្ទាន់»៕

ប្រតិកម្មទៅវិញ

ផ្សេងៗ