សហភាពអឺរ៉ុបដាស់តឿនដល់ភាគីនានានៅលីប៊ីឱ្យតភ្ជាប់កិច្ចសន្ទនានយោបាយ

(VOVWORLD) - នាថ្ងៃទី ១៣ ខែឧសភា អ្នកតំណាងជាន់ខ្ពស់សហភាពអឺរ៉ុប (EU) ទទួលបន្ទុកគោលនយោបាយសន្តិសុខនិងកិច្ចការបរទេសលោកស្រី Federica Mogherini បានសង្កត់ធ្ងន់លើភាពចាំបាច់នៃការតភ្ជាប់ដំណើរការសន្ទនាខាងនយោបាយនៅ ប្រទេសលីប៊ី។
សហភាពអឺរ៉ុបដាស់តឿនដល់ភាគីនានានៅលីប៊ីឱ្យតភ្ជាប់កិច្ចសន្ទនានយោបាយ - ảnh 1 អ្នកតំណាងជាន់ខ្ពស់សហភាពអឺរ៉ុប (EU) ទទួលបន្ទុកគោលនយោបាយសន្តិសុខនិងកិច្ចការបរទេសលោកស្រី Federica Mogherini 

នៅជំនួបពិភាក្សាជាមួយលោក Fayez al-Sarraj នាយករដ្ឋមន្រ្តីរដ្ឋាភិបាលសាមគ្គីជាតិ (GNA) នៅប្រទេសលីប៊ីនោះ លោកស្រី Federica Mogherini បានលើកឡើងសេចក្តីប្រកាសដូចពោលខាងលើនេះ។ លោកស្រីក៏ក្រើនរំលឹកឡើងវិញថា សហភាពអឺរ៉ុបសង្ឃឹមភាគីទាំងអស់ និងបណ្តាប្រទេសពាក់ព័ន្ធនៅក្នុងតំបន់ នឹងបញ្ឈប់សកម្មភាពយោធារបស់ខ្លូនជាភ្លាមៗ ហើយចាប់ផ្តើមធ្វើកិច្ច សន្ទនានយោបាយឡើងវិញ ដើម្បីផលប្រយោជន៍របស់ប្រជាជនលីប៊ី។ តំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុបរូបនេះក៏បានសង្កត់ធ្ងន់ផងដែរពីសារៈសំខាន់ចំពោះការដែលប្រជាជនលីប៊ីត្រូវទទួលបានជំនួយមនុស្សធម៌ ក៏ដូចជាភាពចាំបាច់ក្នុងការការពារជនស៊ីវិល និងជនអន្តោប្រវេសន៍នៅក្នុងពន្ធនាគារនាននៅលីប៊ីផង    ដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ