សហភាពអឺរ៉ុបនិងប៊ែលហ្សិកសន្យាជំរុញ EVFTA ជាមួយវៀតណាម

(VOVWORLD) - គណៈប្រតិភូជាន់ខ្ពស់របស់បក្សកុម្មុយនិស្តវៀតណាមដឹកនាំដោយលោក Nguyen Van Binh ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹម បានទៅបំពេញទស្សនកិច្ចការងារនៅប៊ែលហ្សិកចាប់ពីថ្ងៃទី៣០ដល់ទី៣១ ឧសភា។
សហភាពអឺរ៉ុបនិងប៊ែលហ្សិកសន្យាជំរុញ EVFTA ជាមួយវៀតណាម - ảnh 1 លោក Nguyen Van Binh ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹម (រូបថត៖ TTXVN)

ក្នុងដំណើរទស្សនកិច្ចនៅប៊ែលហ្សិកនិង EU លោក Nguyen Van Binh បានជួបសន្ទនាជាមួយអនុប្រធានគណៈកម្មាធិការអឺរ៉ុបលោក Jyrki Katainen ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងសហប្រតិបតិ្តការអភិវឌ្ឍន៍ប៊ែលហ្សិកលោក Alexander De Croo និងមន្ត្រីជាន់ខ្ពស់ប៊ែលហ្សិកមួយចំនួនផ្សេងៗទៀត។

        ក្នុងបណ្ដាជំនួប ខាងលើ ភាគីទាំងពីរបានឯកភាពគ្នាលើការអនុម័តលើកិច្ចព្រមព្រៀងក្របខ័ណ្ឌស្ដីពីភាពជាដៃគូនិងសហប្រតិបតិ្តការលើគ្រប់ជ្រុងជ្រោយវៀតណាម-EU (PCA)។ ស្ដីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-EU (EVFTA) ភាគី EU បានវាយតំលៃខ្ពស់ចំពោះការប្ដេជ្ញាចិត្តនិងសុឆន្ទៈរបស់វៀតណាម ហើយបញ្ជាក់ថា EVFTA មានអត្ថន័យខាងសេដ្ឋកិច្ចនយោបាយដ៏សំខាន់ចំពោះភាគីទាំងពីរ។ EU មានគោលបំណងចង់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះយ៉ាងឆាប់ៗ ព្រមទាំងជួយឧបត្ថម្ភវៀតណាមក្នុងការអនុវត្តយ៉ាងពេញលេញនិងប្រកបដោយប្រសិទ្ធភាពនូវការសន្យាក្នុងកិច្ចព្រមព្រៀងនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ