សហភាពអឺរ៉ុបផ្តល់ថវិការបន្ថែមសម្រាប់ទីភ្នាក់ងារទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន

(VOVWORLD) -សហភាពអឺរ៉ុប (EU) បានឲ្យដឹងថានឹងផ្តល់ជំនួយ 40 លានអឺរ៉ូទៀត (ប្រហែល 46 លានដុល្លារអាមេរិក) ដល់ទីភ្នាក់ងារជួយសង្គ្រោះ និងការងារធ្វើជូនជនភៀសខ្លួនប៉ាឡេស្ទីន។
សហភាពអឺរ៉ុបផ្តល់ថវិការបន្ថែមសម្រាប់ទីភ្នាក់ងារទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន - ảnh 1ការផ្តល់ទឹកផឹកដល់និស្សិតជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) នៅតំបន់ហ្គាហ្សានៅថ្ងៃទី 29 ខែសីហា។ (រូបថតៈ AFP / VNA) 

 នាថ្ងៃទី ២៨ ខែកញ្ញា សហភាពអឺរ៉ុប (EU) បានឲ្យដឹងថានឹងផ្តល់ជំនួយ 40 លានអឺរ៉ូទៀត (ប្រហែល 46 លានដុល្លារអាមេរិក) ដល់ទីភ្នាក់ងារជួយសង្គ្រោះ និងការងារធ្វើជូនជនភៀសខ្លួនប៉ាឡេស្ទីនរបស់អង្គការសហប្រជាជាតិ(UNRWA) ដើម្បីជួយអប់រំកុមារ និងផ្ដល់សេវាកម្មថែទាំសុខភាពនៅត្រើយខាងលិច និងតំបន់ហ្គាហ្សា។

សេចក្ដីសម្រចខាងលើរបា់ EU សំដៅបំពេញបន្ថែមឲ្យ ឱនភាពថវិការចំនួន217 លានដុល្លារអាមេរិក បន្ទាប់ពីសហរដ្ឋអាមេរិកបានកាត់ថវិកាចំនួន 350 លានដុល្លារអាមេរិកសម្រាប់ UNRWA ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ