សហភាពអឺរ៉ុបពន្លឿនដំណើរការផ្តល់អាជ្ញាប័ណ្ណសម្រាប់ការប្រើប្រាស់ថ្នាំ Remdesivir ក្នុងការព្យាបាលជំងឺ COVID-19

(VOVWORLD) - ថ្នាំ Remdesivir គឺជាថ្នាំដំបូងគេបានចេញលទ្ធផលវិជ្ជមានក្នុងការសាកល្បងព្យាបាលអ្នកជំងឺ COVID-19។
សហភាពអឺរ៉ុបពន្លឿនដំណើរការផ្តល់អាជ្ញាប័ណ្ណសម្រាប់ការប្រើប្រាស់ថ្នាំ Remdesivir ក្នុងការព្យាបាលជំងឺ COVID-19 - ảnh 1ថ្នាំ Remdesivir ត្រូវបានផ្សព្វផ្សាយនៅទីក្រុង Hamburg ភាគខាងជើងប្រទេសអាល្លឺម៉ង់ នៅថ្ងៃទី ៨ ខែមេសាឆ្នាំ ២០២០

នាថ្ងៃទី ៨ ខែមិថុនា អាជ្ញាធរគ្រប់គ្រងសុខាភិបាល នៃសហភាពអឺរ៉ុប (EU) បានឲ្យដឹងថា ខ្លួននឹងពន្លឿនដំណើរការផ្តល់អាជ្ញាប័ណ្ណ សម្រាប់ថ្នាំ Remdesivir របស់ក្រុមហ៊ុន Gilead Sciences Inc របស់អាមេរិក ដោយចាត់ទុក Remdesivir គឺជាថ្នាំមានលទ្ធភាពក្នុងការសាកល្បងព្យាបាលអ្នកជំងឺ COVID-19 នៅអឺរ៉ុប។ ថ្នាំ Remdesivir គឺជាថ្នាំដំបូងគេបានចេញលទ្ធផលវិជ្ជមាន ក្នុងការសាក ល្បងព្យាបាលអ្នកជំងឺ COVID-19។ នៅសហរដ្ឋអាមេរិកឥណ្ឌា និងកូរ៉េខាងត្បូង ថ្នាំប្រភេទនេះត្រូវបានអនុញ្ញាតឱ្យប្រើក្នុងករណីបន្ទាន់ ដើម្បីព្យាបាលករណីអ្នកជំងឺធ្ងន់ធ្ងរ។ នៅបណ្តាប្រទេសអឺរ៉ុបមួយចំនួន ថ្នាំនេះក៏ត្រូវបានប្រើក្រោមកម្មវិធីពិសេសផងដែរ។

សេចក្តីជូនដំណឹងរបស់អាជ្ញាធរឱសថអឺរ៉ុប (EMA) បញ្ជាក់ថា ស្ថាប័ននេះកំពុងពន្លឿនដំណើរការវាយតម្លៃ ពីអត្ថប្រយោជន៍និងហានិភ័យបណ្តាលដោយថ្នាំ ហើយនឹងចេញសេចក្តីសម្រេចចិត្តនាពេលឆាប់ៗខាងមុខនេះ។  ប្រសិនបើទទួលបានអាជ្ញាប័ណ្ណមក ថ្នាំរបស់ Gilead នឹងក្លាយជាថ្នាំព្យាបាល COVID-19 ដើមដំបូងដែលបានប្រើប្រាស់នៅអឺរ៉ុបផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ