សហភាពអឺរ៉ុបព្រមានគ្រោះអាសន្នពីទិដ្ឋាការនិងលិខិតឆ្លងដែនមាសរបស់ ប្រទេសជាសមាជិក
(VOVWORLD) -នាថ្ងៃទី ២៣ ខែមករា សហភាពអឺរ៉ុប (EU) បានអំពាវនាវឲ្យបណ្ដាប្រទេសជាសមាជិកត្រួតពិនិត្យយ៉ាងតឹងរឹងនូវគោលនយោបាយ "លិខិតឆ្លងដែននិងទិដ្ឋាការមាស" ដែលជាអាទិភាពពិសេសសម្រាប់វិនិយោគិនបរទេស។
ការព្រមាននេះ អាចបង្កលក្ខណៈងាយស្រួលសម្រាប់អំពើពុករលួយនិងការលាងលុយចូលទៅកាន់ EU ។គណៈកម្មការអឺរ៉ុបបានប្រកាសរបាយការណ៍ ដោយដាស់តឿនឲ្យបករទេសជាសមាជិកសម្របសម្រួលនូវការផ្ដល់សិទ្ធិដល់ពលរដ្ឋបរទេសសឲ្យសមស្រប។ ថ្លែងមតិនៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការប្រកាសរបាយការណ៍ពោលខាងលើនេះ ភ្នាក់ងារយុត្តិធម៌របស់ EU លោកស្រី Vera Jourova បានឲ្យដឹងថាទីភ្នាក់ងារនេះកំពុងតាមដានគោលនយោបាយខាងលើ ឬហៅថា"កម្មវិធីលិខិតឆ្លងដែននិង ទិដ្ឋាការ មាស " ដោយបានព្រមានថាគោលនយោបាយនេះមិនគួរក្លាយទៅជាកត្តាខ្សោយៗក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនិងការលាងលុយរបស់ EU ឡើយ៕