សហភាពអឺរ៉ុបអនុម័តយន្តការដាក់ទណ្ឌកម្មថ្មីដែលពាក់ព័ន្ធដល់អាវុធគីមី

(VOVWORLD) - នាថ្ងៃទី ១៥ ខែតុលា សហភាពអឺរ៉ុប (EU) បានបង្កើតយន្តការដាក់ទណ្ឌកម្ម ថ្មីមួយសំដៅទៅលើមុខសញ្ញាឬអង្គការដែលប្រើប្រាស់និងផលិតអាវុធគីមី។ 
សហភាពអឺរ៉ុបអនុម័តយន្តការដាក់ទណ្ឌកម្មថ្មីដែលពាក់ព័ន្ធដល់អាវុធគីមី - ảnh 1 សហភាពអឺរ៉ុបអនុម័តយន្តការដាក់ទណ្ឌកម្មថ្មីដែលពាក់ព័ន្ធនឹងអាវុធគីមី

 ក្នុងសេចក្តីប្រកាសមួយ ក្រុមប្រឹក្សាអឺរ៉ុបបានឲ្យដឹងថាយន្តការខាងលើនេះត្រូវ បានអនុម័តក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេស EU  នៅទីក្រុង Luxembourg  ដោយយោងទៅតាមនោះអាជ្ញាធរមានសមត្ថកិច្ចនឹងបង្កកទ្រព្យសម្បត្តិ របស់ បុគ្គលនិងអង្គការនានាក្នុងប្លុកដែលបានរំលោភបំពាន ក៏ដូចជាធ្វើការហាមឃាត់មុខ សញ្ញាទាំងនេះមិនថាទៅកាន់ប្រទេសណាមួយក្នុងចំណោមប្រទេសជាសមាជិក ចំនួន ២៨ នៃសហភាពអឺរ៉ុបឡើយ។ រាល់វិធានការរឹតត្បិតនឹងត្រូវបាន ផ្តោតទៅ លើបុគ្គលនិងអង្គភាពពាក់ព័ន្ធផ្ទាល់ថល់ការអភិវឌ្ឍនិងការប្រើប្រាស់អាវុធ គីមី ព្រមទាំងមុខសញ្ញាដែលជួយឧបត្ថម្ភ ផ្នែកហិរញ្ញវត្ថុប ច្ចេកទេស ឬឧបករណ៍ ក៏ដូចជា អ្នកគាំទ្រលើកទឹកចិត្ត ឬពាក់ព័ន្ធ នឹងសកម្មភាពដូចពោលខាងលើនេះ ផងដែរ។ យន្តការថ្មីក៏អនុញ្ញាតឱ្យសហភាព អឺរ៉ុបមានសិទ្ធិដាក់ទ័ណ្ឌកម្មរាំងស្កាត់ ចំពោះបុគ្គលឬអង្គការទាំងនោះដោយមិនថារស់នៅទីណាឬមានសញ្ជាតិណាមួយឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ