សហភាពអឺរ៉ុបអូសបន្លាយការដាក់ទណ្ឌកម្មលើពលរដ្ឋរុស្ស៊ី

(VOVWORLD) - សហភាពអឺរ៉ុប (EU) បានពន្យាការដាក់ទណ្ឌកម្ម រយៈពេលា ៦ ខែទៀត លើពលរដ្ឋរុស្ស៊ី ពោលគឺបន្តអូសបន្លាយចាប់ពីថ្ងៃទី ១៥ ខែមីនា ដល់ថ្ងៃទី ១៥ ខែកញ្ញាឆ្នាំ ២០២០។ 

នេះជាខ្លឹមសារនៃសេចក្តីប្រកាសរបស់ក្រុមប្រឹក្សាអឺរ៉ុបប្រចាំនៅទីក្រុងព្រុចសែល នៃប្រទេស ប៊ែលហ្សិក នាថ្ងៃទី ១៤ ខែមីនា។ នៅក្នុងសេចក្តីប្រកាសនេះ ក្រុមប្រឹក្សាអឺរ៉ុបបានបញ្ជាក់ថា ទីភ្នាក់ងារខ្លួន បានសម្រេចចិត្តថា រាល់ការដាក់ទណ្ឌកម្មទាក់ទងនឹងសកម្មភាពដែលធ្វើឱ្យអន្តរាយឬគំរាមកំហែងដល់បូរណភាពទឹកដី អធិបតេយ្យភាពនិងឯករាជ្យភាពរបស់អ៊ុយក្រែន គួរ តែពន្យាបន្ថែមរយៈពេល៦ខែទៀត រហូតដល់ថ្ងៃទី ១៥ ខែកញ្ញាឆ្នាំ ២០២០ តែម្តង។ សេចក្តីប្រ កាសរបស់ក្រុមប្រឹក្សាអឺរ៉ុបបានសង្កត់ធ្ងន់ថា ការរឹតត្បិតទាំងនេះនឹងមិនត្រឹមតែ “បង្កក” ហិរញ្ញវត្ថុប៉ុណ្ណោះទេ ថែមទាំងហាមឃាត់ការផ្តល់ធនធានសេដ្ឋកិច្ចផ្សេងទៀត ដល់អ្នកដែលបានរៀប រាប់ក្នុងបញ្ជីផងដែរ។

បច្ចុប្បន្ននេះ ការរឹតបន្តឹងត្រូវបានអនុវត្តចំពោះបុគ្គលចំនួន ១៧៥ នាក់និងនីតិបុគ្គលចំនួន ៤៤៕

ប្រតិកម្មទៅវិញ

ផ្សេងៗ