សហភាព​អាហ្វ្រិក​ផ្អាកការចូលរួម​​របស់​នីហ្សេ

(VOVWORLD) - ក្រុមប្រឹក្សាសន្តិភាពនិងសន្តិសុខនៃសហភាពអាហ្រ្វិក (AU) កាលពីថ្ងៃទី ២២ ខែសីហា បានផ្អាកការចូលរួមរបស់នីហ្សេក្នុងគ្រប់សកម្មភាពទាំងអស់ ដោយសារតែពលប្រហារកាលពីថ្ងៃទី ២៦ ខែកក្កដា។ 
សហភាព​អាហ្វ្រិក​ផ្អាកការចូលរួម​​របស់​នីហ្សេ - ảnh 1សហភាពអាហ្វ្រិកផ្អាកការចូលរួមរបស់នីហ្សេ។ រូបថត៖  investing

សហភាពអាហ្រ្វិកបានអំពាវនាវឱ្យប្រទេសសមាជិកទាំងអស់ និងសហគមន៍អន្តរជាតិ មិនអនុវត្តន៍វិធានការណាមួយដើម្បីធ្វើនិត្យានុកូលកម្មរបបយោធានៅប្រទេសនីហ្សេ ហើយបានប្រកាសការប្រឆាំងយ៉ាងខ្លាំងចំពោះរាល់ការអន្តរាគមន៍ពីភាគីឬប្រទេសណាមួយនៅក្រៅទ្វីបអាហ្រ្វិក រួមទាំងក្រុមហ៊ុនយោធាឯកជនផងដែរ។

នៅក្នុងការវិវឌ្ឍន៍ពាក់ព័ន្ធមួយទៀតនាថ្ងៃដដែលនោះ វិទ្យុផ្លូវការរបស់ប្រទេសអាល់ហ្សេរីបានរាយការណ៍ថា អាជ្ញាធរប្រទេសនេះបានបដិសេធសំណើរបស់បារាំងក្នុងការបើកដែនអាកាស សម្រាប់យន្តហោះបារាំងឆ្លងកាត់ធ្វើប្រតិបត្តិការវាយប្រហារលើប្រទេសនីហ្សេ។ បារាំងកំពុងត្រៀមរៀបចំអនុវត្តការគំរាមកំហែងចំពោះក្រុមប្រឹក្សាយោធាក្នុងប្រទេសនីហ្សេ ដើម្បីធ្វើអន្តរាគមន៍ដោយយោធាក្នុងករណីដែលលោកប្រធានាធិបតី Mohamed Bazoum មិនត្រូវបានដោះលែង។ ទីភ្នាក់ងារសារព័ត៌មាននេះក៏បានឲ្យដឹងថា អាល់ហ្សេរីតែងតែប្រឆាំងជំទាស់នឹងការប្រើប្រាស់កម្លាំង ហើយមិនឆ្លើយតបនឹងសំណើរបស់បារាំងដែលអនុញ្ញាតឱ្យយន្តហោះឆ្លងកាត់ដែនអាកាសរបស់ខ្លួនដើម្បីវាយប្រហារប្រទេសនីហ្សេនោះទេ ហើយការឆ្លើយតបរបស់អាល់ហ្សេរីគឺប្តូរផ្តាច់និងច្បាស់លាស់ណាស់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ