សហរដ្ឋអាមេរិក៖ គណបក្សប្រជាធិបតេយ្យ​នៅសភា​ជំរុញ​ដំណើរការ​ស៊ើបអង្កេតលើការចោទប្រកាន់ប្រធានាធិបតី លោក Trump

(VOVWORLD) -គណកម្មការទាំងនេះបានឲ្យដឹងថា គេកំពុង ស៊ើបអង្កេត កម្រិតគ្រោះថ្នាក់ចំពោះសន្តិសុខជាតិ ដែល ប្រធានាធិបតីលោក Trump បានបង្កឡើង ខណៈដែលដាក់សម្ពាធ ដើម្បីអ៊ុយក្រែន ធ្វើអន្តរាគមន៍ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកនាឆ្នាំ ២០២០ ខាងមុខ។
សហរដ្ឋអាមេរិក៖ គណបក្សប្រជាធិបតេយ្យ​នៅសភា​ជំរុញ​ដំណើរការ​ស៊ើបអង្កេតលើការចោទប្រកាន់ប្រធានាធិបតី លោក Trump - ảnh 1 ប្រធានាធិបតីអាមេរិក លោក Trump (រូបថត៖ TTXVN)

នាថ្ងៃទី ២៧ ខែកញ្ញា សមាជិកសភានៃ គណបក្សប្រជាធិបតេយ្យនៅសភាអាមេរិកបានបោះជំហានជាក់ស្ដែងជាលើកដំបូងក្នុងដំណើរការស៊ើបអង្កេតចោទប្រកាន់លើប្រធានាធិបតី លោក Trump ដោយបានផ្ញើលិខិតស្នើសុំរដ្ឋមន្រ្តី ការបរទេសលោក Mike Pompeo ផ្ដល់ឯកសារទាក់ទិននានា ព្រមទាំងកំណត់ពេលវេលាស៊ើបសួរពីសាក្សីផងដែរ។ ក្នុងលិខិតនេះ គណកម្មការចំនួន ៣ នៃសភាអាមេរិក គឺ៖ គណកម្មការកិច្ចការបរទេស គណកម្មការចរកិច្ច និងគណកម្មការឃ្លាំមើលបានកំណត់ពេលវេលាមួយសប្តាហ៍ ពោលគឺដល់ថ្ងៃទី ៤ ខែតុលាខាងមុខ ដែលជាពេលវេលា ដើម្បី រដ្ឋមន្ត្រីការបរទេស លោក Pompeo ត្រូវផ្ដល់ឯកសារ។ គណកម្មការទាំងនេះបានឲ្យដឹងថា គេកំពុង ស៊ើបអង្កេត កម្រិតគ្រោះថ្នាក់ចំពោះសន្តិសុខជាតិ ដែល ប្រធានាធិបតីលោក Trump បានបង្កឡើង ខណៈដែលដាក់សម្ពាធ ដើម្បីអ៊ុយក្រែន ធ្វើអន្តរាគមន៍ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកនាឆ្នាំ ២០២០ ខាងមុខ។

គណកម្មការទាំងនេះក៏បានប្រកាសផែនការស៊ើបសួរចំពោះមន្ត្រីចំនួន ៥ រូប នៃក្រសួងការបរទេសអាមេរិក ដែលគ្រោងនឹងប្រព្រឹត្តិទៅចាប់ទីថ្ងៃទី ២ ដល់ ថ្ងៃទី ១០ ខែតុលា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ