សហរដ្ឋអាមេរិក៖ គណបក្សសាធារណរដ្ឋបើកមហាសន្និបាតទូទាំង​ប្រទេស

(VOVWORLD) - មន្ត្រីគណបក្សសាធារណរដ្ឋអាមេរិកបានឲ្យដឹងថា មហាសន្និបាតទូទាំងប្រទេសរបស់គណបក្សនេះ បានប្រព្រឹត្តទៅតាមការគ្រោងទុកនៅថ្ងៃទី១៥ ខែកក្កដា នៅទីក្រុង Milwaukee រដ្ឋ Wisconsin។ ក្នុងពេលជាមួយគ្នានោះ អតីតប្រធានាធិបតី លោក Donald Trump ជាបេក្ខជនប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋ ក៏បានមកចូលរួមមហាសន្និបាទផងដែរ។

មហាសន្និបាតទូទាំងប្រទេសរបស់គណបក្សសាធារណរដ្ឋបានប្រព្រឹត្តិទៅក្នុងរយៈពេល ៤ ថ្ងៃ ដោយមានការចូលរួមពី សមាជិកគណបក្សសាធារណរដ្ឋរាប់ម៉ឺននាក់មកពីគ្រប់ទិសទី។

មហាសន្និបាតនៃគណៈបក្សសាធារណរដ្ឋត្រូវបានរៀបចំឡើងជារៀងរាល់បួនឆ្នាំម្តង សំដៅប្រមូលផ្តុំកម្លាំងសំខាន់បំផុតមុនការបោះឆ្នោត។ តាមផែនការ មហាសន្និបាទនៃគណៈបក្សសាធារណរដ្ឋនឹងតែងតាំងបេក្ខជនអនុប្រធានាធិបតីនៅថ្ងៃពុធ ហើយនឹងតែងតាំងបេក្ខជនដើម្បីឈរឈ្មោះជាប្រធានាធិបតីនៅថ្ងៃទី ១៩ ខែកក្កដា ។

 នៅក្នុងការវិវឌ្ឍន៍មួយផ្សេងទៀត កាលពីថ្ងៃទី ១៤ ខែកក្កដា ទីភ្នាក់ងារស៊ើបអង្កេតសហរដ្ឋអាមេរិក (FBI) បានឲ្យដឹងថា ការប៉ុនប៉ងធ្វើឃាតអតីតប្រធានាធិបតី Donald Trump កំពុងត្រូវបានស៊ើបអង្កេតដោយទីភ្នាក់ងារនេះតាមទិសដៅជាអំពើភេរវកម្មក្នុងស្រុក ហើយបានបន្ថែមថា ជនសង្ស័យបានធ្វើសកម្មភាពតែម្នាក់ឯង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ