សហរដ្ឋអាមេរិក - ចិនទទួលបានការវិវឌ្ឍក្នុងការចរចាពាណិជ្ជកម្ម

(VOVWORLD) - ភាគីទាំងពីរបានធ្វើការពិភាក្សា យ៉ាងយកចិត្តទុកដាក់និងមានលក្ខណៈ ស្ថាបនា”អំពីរាល់បញ្ហាពាណិជ្ជ កម្ម “ស្នូល” និងទទួលបានការព្រមព្រៀងគ្នាជាគោលការណ៍។
សហរដ្ឋអាមេរិក - ចិនទទួលបានការវិវឌ្ឍក្នុងការចរចាពាណិជ្ជកម្ម - ảnh 1តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកលោក Robert Lighthizer ឧបនាយករដ្ឋមន្រ្តីចិនលោក Liu He និងរដ្ឋមន្រ្តីក្រសួងរតនាគារសហរដ្ឋអាមេរិកលោក Steven Mnuchin នៅក្នុងកិច្ចពិភាក្សាពាណិជ្ជកម្មមួយនៅទីក្រុងវ៉ាស៊ីនតោន (រូបថត៖ AFP / TTXVN) 

នាថ្ងៃទី១ ខែវិច្ឆិកា ចិននិងសហរដ្ឋអាមេរិក សុទ្ធតែបានប្រកាសថា ទទួលបានការវិវឌ្ឍដើម្បីឆ្ពោះទៅការសម្រេច "ដំណាក់កាលទី ១" នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីបន្ទាប់ពីអស់រយៈពេលជិត ១៦ ខែនៃការតម្លើងពន្ធដារតបតគ្នា ដែលបណ្ដាលឲ្យ កំណើនសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ។ ភាគីទាំងពីរបានធ្វើការពិភាក្សា យ៉ាង យកចិត្តទុកដាក់និងមានលក្ខណៈ ស្ថាបនា” អំពីរាល់បញ្ហាពាណិជ្ជកម្ម “ស្នូល” និងទទួលបានការព្រមព្រៀងគ្នាជាគោលការណ៍។ បច្ចុប្បន្ននេះ ភាគីទាំងពីរនៅតែបន្តធ្វើការដើម្បីឯកភាពគ្នាលើមាត្រានានាក្នុងឯកសារ ដើម្បីឈានចូលការចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយនៅចុងខែនេះ។

នាថ្ងៃដដែល បប្រធានាធិបតីអាមេរិកលោក Donald Trump បានឲ្យដឹងថារាល់ការចរចាជាមួយចិន កំពុង “ដំណើរការ” លោកបានសង្កត់ធ្ងន់ថា មិនចង់ប្រកាសព័ត៌មានលំអិត ហូតដល់កិច្ចព្រមព្រៀងត្រូវបានសម្រេចជាស្ថាពរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ