សហរដ្ឋអាមេរិក ប្រកាសផែនការដាក់ពង្រាយកម្លាំងទ័ពនៅតំបន់មជ្ឈឹមបូព៌ានិងអឺរ៉ុប

(VOVWORLD) - កងទ័ពសហរដ្ឋអាមេរិកនឹងដាក់ពង្រាយអង្គភាពចំនួន ៧ ទៅកាន់ទ្វីបអឺរ៉ុបអាហ្វហ្គានីស្ថាន អ៊ីរ៉ាក់ និងគុយវ៉ែត ដោយមិនអើពើដល់ការពន្យារពេលបទបញ្ជាឈប់បញ្ជូនកងកម្លាំងចំពោះក្រសួងការពារជាតិទាំងមូល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ COVID-19 ។
សហរដ្ឋអាមេរិក ប្រកាសផែនការដាក់ពង្រាយកម្លាំងទ័ពនៅតំបន់មជ្ឈឹមបូព៌ានិងអឺរ៉ុប - ảnh 1 កងទ័ពអាមេរិកបានដាក់ពង្រាយនៅទីក្រុងកាប៊ុលប្រទេសអាហ្វហ្គានីស្ថាន (រូបថតៈ AFP / TTXVN)

ក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី ២៦ ខែមេសា ក្រសួងការពារជាតិអាមេ  រិក បានឲ្យដឹងថាផែនការនេះត្រូវបានអនុម័តបន្ទាប់ពីរដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិកលោក Mark Esper បានសម្រេចចិត្តពន្យារពេលបទបញ្ជាឈប់បញ្ជូន កម្លាំងទ័ពដែលមិនចាំបាច់រហូតដល់ថ្ងៃទី ៣០ ខែមិថុនា។

ការបញ្ជូនកងកម្លាំងទៅជំនួសទៅអង្គភាពដែលកំពុងបំពេញភារកិច្ចនៅជុំវិញពិភពលោកនាបច្ចុប្បន្ន ត្រូវបានលោករដ្ឋមន្រ្តី Mark Esper និងមេដឹកនាំយោធាជាន់ខ្ពស់យកមកពិចារណាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ