សហរដ្ឋអាមេរិក ព្រមានដាក់ទណ្ឌកម្មលើការលក់អាវុធទៅឱ្យអ៊ីរ៉ង់

(VOVWORLD) - កាលពីថ្ងៃទី ១៨ ខែតុលា លោក Mike Pompeo រដ្ឋមន្ត្រីការបរទេសអាមេរិកបានព្រមានថាបានត្រៀមខ្លួនជាស្រេចក្នុងការប្រើប្រាស់អំណាចក្នុងប្រទេសដើម្បីដាក់ទណ្ឌកម្មទៅលើបុគ្គល ឬអង្គភាពណាមួយដែលបានចូលរួមវិភាគទានជា    សម្ភារៈក្នុងការផ្គត់ផ្គង់ លក់ឬដឹកជញ្ជូនអាវុធធម្មតា ទៅកាន់ឬមកពីប្រទេសអ៊ីរ៉ង់។
សហរដ្ឋអាមេរិក ព្រមានដាក់ទណ្ឌកម្មលើការលក់អាវុធទៅឱ្យអ៊ីរ៉ង់ - ảnh 1 រដ្ឋមន្រ្តីក្រសួងការបរទេស លោក Mike Pompeo (រូបថត៖  AFP/TTXVN)

រដ្ឋមន្រ្តីក្រសួងការបរទេស លោក Mike Pompeo បានមានប្រសាសន៍ថា ប្រទេសទាំងអស់ដែលស្វែងរកសន្តិភាពនិងស្ថិរភាពនៅតំបន់មជ្ឈឹមបូព៌ា ក៏ដូចជាគាំទ្រដល់ការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម គួរតែជៀសវាងការដោះដូរអាវុធជាមួយអ៊ីរ៉ង់។

ការព្រមានដូចពោលខាងលើនេះ ត្រូវបានធ្វើឡើងចំពេលដែលបទបញ្ជាហាមប្រាមលក់អាវុធធម្មតាទៅឲ្យអ៊ីរ៉ង់ បានបញ្ចប់សុពលភាពចាប់ពីថ្ងៃទី ១៨ ខែតុលា។

មុននោះ សហរដ្ឋអាមេរិកបានអំពាវនាវ ឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អនុម័តលើការពន្យារពេលការហាមឃាត់អាវុធចំពោះអ៊ីរ៉ង់ ប៉ុន្តែសំណើខាងលើនេះ ត្រូវបានច្រានចោល ហើយសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មទៅលើអ៊ីរ៉ង់ជាឯកតោភាគីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ