(VOVWORLD) - ប្រព័ន្ធផ្សព្វផ្សាយអាមេរិកនាពេលថ្មីៗនេះបានរាយការណ៍ថា មន្ត្រីវេណេស៊ុយអេឡា និងសហរដ្ឋអាមេរិកកំពុងពិភាក្សាអំពីលទ្ធភាពនៃការបន្តការនាំចេញប្រេងឆៅរបស់វេណេស៊ុយអេឡាទៅកាន់សហរដ្ឋអាមេរិក។
យោងតាមប្រភពព័ត៌មានមួយចំនួន រោងចក្រចម្រាញ់ប្រេងជាច្រើនរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ឈូងសមុទ្រម៉ិកស៊ិក មានសមត្ថភាពកែច្នៃប្រេងឆៅធ្ងន់របស់វេណេស៊ុយអេឡា ហើយធ្លាប់បាននាំចូលប្រេងប្រភេទនេះពីមុនមក។
នៅថ្ងៃដដែល (ថ្ងៃទី ៦ ខែមករា) រដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបដិសេធការវាយតម្លៃរបស់អ្នកវិភាគមួយចំនួនដែលចាត់ទុកថា នឹងចំណាយពេលជាច្រើនឆ្នាំដើម្បីស្តារផលិតកម្មប្រេងរបស់វេណេស៊ុយអេឡាឡើងវិញ ដោយអះអាងថា មានវិធានការមួយចំនួនដែលអាចជំរុញផលិតកម្មយ៉ាងឆាប់រហ័សនៅក្នុងប្រទេសអាមេរិកខាងត្បូងនេះ។
បរិមាណផល និងការនាំចេញប្រេងរបស់វេណេស៊ុយអេឡាបានធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេល ២ ទសវត្សរ៍កន្លងមកនេះ ពីជាង ៣ លានបារ៉ែលក្នុងមួយថ្ងៃ មកត្រឹមតិចជាង ១ លានបារ៉ែលក្នុងមួយថ្ងៃ ដោយសារតែកង្វះការវិនិយោគរយៈពេលវែង បណ្តាលឱ្យហេដ្ឋារចនាសម្ព័ន្ធប្រេងនិងឧស្ម័នចុះខ្សោយយ៉ាងខ្លាំង។
យោងតាមមជ្ឈដ្ឋានអ្នកវិភាគបានព្យាករណ៍ថា ការស្តារបរិមាណផលនិងការនាំចេញប្រេងរបស់វេណេស៊ុយអេឡាឡើងវិញ នឹងត្រូវការពេលវេលា និងការវិនិយោគសរុបរាប់សិបពាន់លានដុល្លារអាមេរិក៕