សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងកាណាដាដាក់ទណ្ឌកម្មថ្មីលើរុស្ស៊ី

(VOVWORLD) -តាមបទដាក់ទណ្ឌកម្មទាំងនេះបានចែងថា រាល់ទ្រព្យសម្បត្តិ និងផលប្រយោជន៍ពី ទ្រព្យសម្បត្តិទាំងនេះរបស់បុគ្គល និងអង្គភាពខាងលើត្រូវបានហ៊ុំព័ទ្ធ។
សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងកាណាដាដាក់ទណ្ឌកម្មថ្មីលើរុស្ស៊ី - ảnh 1 នាវាឆ្លងកាត់ច្រក Kerch កាលពីឆ្នាំ២០១៨ (រូបថត៖ vnanet.vn)

នាថ្ងៃទី ១៥ ខែមិនា ក្រសួងហិរញ្ញវត្ថុអាមេរិកបានប្រកាសថា សហរដ្ឋអាមេរិក សហភាពអឺរ៉ុប (EU) និងកាណាដាបានដាក់ទណ្ឌកម្មថ្មីៗទៅលើមន្ត្រី និងសហគ្រាសរុស្ស៊ី សំដៅតបតវិញនូវរាល់សកម្មភាពរបស់រុស្ស៊ីដែលទាក់ទិននឹងប្រទេស អ៊ុយក្រែន។

បុគ្គលចំនួន ៤ រូប ក្នុងចំណោមបុគ្គលទាំង ៦ រូប ដែលត្រូវបានអាមេរិកដាក់ទណ្ឌកម្ម គឺជាមន្ត្រីចំណុះកងកម្លាំងការពារព្រំដែន ឬការពារឆ្នេរសមុទ្ររបស់រុស្ស៊ី ។ ក្នុងចំណោមសហគ្រាសការពារជាតិទាំង ៦ ដែលត្រូវដាក់ទណ្ឌកម្មនោះ មានក្រុមហ៊ុនជួរមុខរបស់រុស្ស៊ី គឺ Zelennodolsk ។ តាមបទដាក់ទណ្ឌកម្មទាំងនេះបានចែងថា រាល់ទ្រព្យសម្បត្តិ និងផលប្រយោជន៍ពី ទ្រព្យសម្បត្តិទាំងនេះរបស់បុគ្គល និងអង្គភាពខាងលើត្រូវបានហ៊ុំព័ទ្ធ។

នាថ្ងៃដដែល កាណាដាបានប្រកាសដាក់ទណ្ឌកម្មលើបុគ្គលចំនួន៥ រូប និងអង្គភាពចំនួន ១៥ របស់រុស្ស៊ីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ