សហរដ្ឋអាមេរិកគាំទ្រអង់គ្លេសចាកចេញពី EU ដោយគ្មានកិច្ចព្រមព្រៀង

(VOVWORLD) -លោក Bolton បានសង្កត់ធ្ងន់ថាអង់គ្លេសនឹងក្លាយទៅជាអាទិភាពចម្បងដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម ហើយលោកបានឲ្យដឹងថែមទៀតថា កិច្ចព្រមព្រៀងទាំងនេះអាចត្រូវបានចុះហត្ថលេខាលើវិស័យដាច់ដោយឡែកពីគ្នា។
សហរដ្ឋអាមេរិកគាំទ្រអង់គ្លេសចាកចេញពី EU ដោយគ្មានកិច្ចព្រមព្រៀង - ảnh 1 ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក John Bolton (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

នាថ្ងៃទី ១៣ ខែសីហា ក្រោយពីជំនួបជាមួយ នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson នៅផ្ទះលេខ ១០ វិថី Downing ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក John Bolton បានឲ្យដឹងថា អាមេរិកគាំទ្រឲ្យប្រទេសអង់គ្លេសចាកចេញពី EU ដោយគ្មានកិច្ចព្រមព្រៀង ឬហៅថា  " hard " Brexit ហើយនឹងពន្លឿនរាល់ កិច្ចព្រមព្រៀងពាណិជ្ជកម្មដែលបានចុះហត្ថលេខាជាមួយ អង់គ្លេស។

លោក Bolton បានសង្កត់ធ្ងន់ថាអង់គ្លេសនឹងក្លាយទៅជាអាទិភាពចម្បងដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម ហើយលោកបានឲ្យដឹងថែមទៀតថា កិច្ចព្រមព្រៀងទាំងនេះអាចត្រូវបានចុះហត្ថលេខាលើវិស័យដាច់ដោយឡែកពីគ្នា។ លោក Bolton បានអះអាងថា កិច្ចព្រមព្រៀងទ្វេភាគីមួយ ឬកិច្ចព្រមព្រៀងមួយចំនួននឹង ត្រូវបានធ្វើឡើងយ៉ាងឆាប់រហ័សនិងស្មោះត្រង់។

លោកទីប្រឹក្សាសន្តិសុខជាតិអាមេរិកក៏បានឲ្យដឹងថា រាល់កិច្ចព្រមព្រៀងស្ដីពីសេវាកម្មហិរញ្ញវត្ថុនិងកសិកម្មមិនមែនជាឯកសារដែលប្រទេសទាំងពីរនឹងចុះហត្ថលេខាដំបូងនោះឡើយ។ លោក Bolton ក៏បានសង្កត់ធ្ងន់ថា គណបក្សនយោបាយធំៗទាំងពីររបស់អាមេរិកនៅរដ្ឋសភា គឺសុទ្ធតែបានគាំទ្រដល់ការអនុម័តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអង់គ្លេសយ៉ាងឆាប់រហ័ស
ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ