សហរដ្ឋអាមេរិកជាប្រទេសដំបូងគេនៅលើពិភពលោក ដែលមានចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ជាង១០០លាននាក់

(VOVWORLD) - យោងតាមអ្នកជំនាញផ្នែករោគរាតត្បាតមួយចំនួន ចំនួនមនុស្ស ១០០ លាននាក់ដែលឆ្លងជំងឺកូវីដ-១៩ នៅសហរដ្ឋអាមេរិកឆ្លុះបញ្ចាំងពីភាពធ្ងន់ធ្ងរ និងការរីករាលដាលយ៉ាងឆាប់រហ័សនៃជំងឺនៅក្នុងប្រទេស ប៉ុន្តែចំនួនពិតប្រាកដអាចមានច្រើនជាងនេះ ដោយសារតែមនុស្សជាច្រើនបានឆ្លងវីរុសប៉ុន្តែមិនរាយការណ៍នោះទេ។

យោងតាមមជ្ឈមណ្ឌលគ្រប់គ្រងនិងការពារជំងឺឆ្លងរបស់សហរដ្ឋអាមេរិក មកទល់នឹងពេលនេះ ប្រទេសនេះបានកត់ត្រាករណីឆ្លងជំងឺកូវីដ-១៩ ជាង ១០០លានករណី ហើយជាប្រទេសដំបូងគេលើពិភពលោក ដែលបានហួសពីកម្រិតនេះ។

យោងតាមអ្នកជំនាញផ្នែករោគរាតត្បាតមួយចំនួន ចំនួនមនុស្ស ១០០ លាននាក់ដែលឆ្លងជំងឺ កូវីដ-១៩ នៅសហរដ្ឋអាមេរិកឆ្លុះបញ្ចាំងពីភាពធ្ងន់ធ្ងរ និងការរីករាលដាលយ៉ាងឆាប់រហ័សនៃជំងឺនៅក្នុងប្រទេស ប៉ុន្តែចំនួនពិតប្រាកដអាចមានច្រើនជាងនេះ ដោយសារតែមនុស្សជាច្រើនបានឆ្លងវីរុសប៉ុន្តែមិនរាយការណ៍នោះទេ។ អ្នកជំនាញសុខាភិបាល ក៏ចាត់ទុកថា រលកថ្មីនៃការឆ្លងជំងឺបានកើតឡើងបន្ទាប់ពីបុណ្យអ៊ីស្ទើរកាលពីខែវិច្ឆិកា ហើយចំនួនករណីឆ្លងថ្មី ទំនងជាកើនឡើងបន្ទាប់ពីថ្ងៃឈប់សម្រាកចុងឆ្នាំផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ