សហរដ្ឋអាមេរិកជួយឧបត្ថម្ភខេត្ត Can Tho អភិវឌ្ឍន៍កសិកម្ម ការពារបរិស្ថាន និងទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ

(VOVWORLD) -លោកស្រី Marie C. Damourអគ្គកុងស៊ុលសហរដ្ឋអាមេរិក បានឲ្យដឹងថា៖ តាមផែនការ ក្នុងឆ្នាំ ២០២០ គណៈកម្មាធិការស្រាវជ្រាវកសិកម្ម - ក្រសួងកសិកម្មសហរដ្ឋអាមេរិក (USDA ARS) នឹងបញ្ជូនអ្នកជំនាញកសិកម្មទៅកាន់ ទីក្រុង Can Tho ដើម្បីធ្វើការសិក្សាស្រាវជ្រាវលើស្ថានភាព សំដៅជួយទីក្រុងលុបបំបាត់ឧបសគ្គនានាក្នុងការអភិវឌ្ឍន៍កសិកម្ម។
សហរដ្ឋអាមេរិកជួយឧបត្ថម្ភខេត្ត Can Tho អភិវឌ្ឍន៍កសិកម្ម ការពារបរិស្ថាន និងទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ - ảnh 1 ទិដ្ឋភាពនៃជំនួប (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម) 

នាថ្ងៃទី ២ ខែធ្នូ អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Can Tho លោក Truong Quang Hoai Nam បានជួបធ្វើការជាមួយ លោកស្រី Marie C. Damourអគ្គកុងស៊ុលសហរដ្ឋអាមេរិកប្រចាំនៅទីក្រុងហូជីមិញ អំពីយថាទស្សន៍សហប្រតិបត្តិការលើគ្រប់វិស័យរវាងភាគីទាំងពីរនាពេលខាងមុខ។

អញ្ជើញថ្លែងក្នុងជំនួបនេះ លោកស្រី Marie C. Damourអគ្គកុងស៊ុលសហរដ្ឋអាមេរិក បានឲ្យដឹងថា៖ តាមផែនការ ក្នុងឆ្នាំ ២០២០ គណៈកម្មាធិការស្រាវជ្រាវកសិកម្ម - ក្រសួងកសិកម្មសហរដ្ឋអាមេរិក (USDA ARS) នឹងបញ្ជូនអ្នកជំនាញកសិកម្មទៅកាន់ ទីក្រុង Can Tho ដើម្បីធ្វើការសិក្សាស្រាវជ្រាវលើស្ថានភាព សំដៅជួយទីក្រុងលុបបំបាត់ឧបសគ្គនានាក្នុងការអភិវឌ្ឍន៍កសិកម្ម។

ក្រៅពីនេះសហរដ្ឋអាមេរិកនឹងបន្តរៀបចំផែនការសហប្រតិបត្តិការជាមួយទីក្រុង Can Tho ដើម្បីអនុវត្តន៍បណ្ដាគម្រោងវាយោស្អាត និងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ សំដៅបង្កើនការបន្សាំចំពោះផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុរបស់ទីក្រុងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ