សហរដ្ឋអាមេរិកដាក់ទណ្ឌកម្មលើមន្រ្តីរដ្ឋាភិបាលរុស្ស៊ី ដែលជាប់ពាក់ព័ន្ធនឹងការចាប់ខ្លួនមេដឹកនាំប្រឆាំងលោក Navalny

(VOVWORLD) - នាថ្ងៃទី ២ ខែមិនា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក Joe Biden បានជូនដំណឹងថា រាល់វិធានការដាក់ទណ្ឌកម្មទៅលើមន្ត្រីជាន់ខ្ពស់នៅក្នុងរដ្ឋា   ភិបាលរុស្ស៊ីពាក់ព័ន្ធនឹងការបំពុលមេដឹកនាំប្រឆាំង លោក Alexei Navalny។
សហរដ្ឋអាមេរិកដាក់ទណ្ឌកម្មលើមន្រ្តីរដ្ឋាភិបាលរុស្ស៊ី ដែលជាប់ពាក់ព័ន្ធនឹងការចាប់ខ្លួនមេដឹកនាំប្រឆាំងលោក Navalny - ảnh 1លោក Alexei Navalny នៅរុស្ស៊ីកាលពីថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០១៣  (រូបថត៖ AFP/TTXVN)

ភាគីអាមេរិក ក៏បានបញ្ជាក់ជាសារជាថ្មីម្តងទៀតនូវសំណើររបស់ភាគីរុស្ស៊ី ស្តីពីការដោះលែងលោក Alexei Navalny ។

បទដាក់ទណ្ឌកម្មនៅសហរដ្ឋអាមេរិករួមមានការបង្កកទ្រព្យសម្បត្តិនិងហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិកចំពោះមន្រ្តីជាន់ខ្ពស់រុស្ស៊ី។

ទោះបីវាជាគ្រាន់តែមានលក្ខណៈនិមិត្តរូបក៏ដោយ ការដាក់ទណ្ឌកម្មទាំងនេះគឺជាសកម្មភាពដំបូងបង្អស់របស់រដ្ឋាភិបាលរបស់ប្រធានាធិបតីអាមេរិកលោក Joe Biden ចំពោះប្រទេសរុស្ស៊ី ហើយត្រូវបានចាត់ទុកថាជាសញ្ញាមួយ ដែលរដ្ឋបាលថ្មីនៅអាមេរិក នឹងប្រព្រឹត្ដចំពោះរុស្ស៊ីខុសប្លែកពីរដ្ឋបាលមុននោះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ