សហរដ្ឋអាមេរិកដកសំណើរ អញ្ជើញចិនចូលរួមកិច្ចចរចាស្ដីពីការគ្រប់គ្រងអាវុធ

(VOVWORLD) - បេសកកជនពិសេសរបស់ប្រធានាធិបតីសហរដ្ឋ អាមេរិកទទួលបន្ទុកគ្រប់គ្រងអាវុធលោក Marshall Billingslea បានប្រកាសថា សហរដ្ឋអាមេរិកបានដកសំណើរ អញ្ជើញចិនចូលរួមកិច្ចចរចាស្ដីពីការគ្រប់គ្រងអាវុធ។

អនុរដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergei Ryabkov នាថ្ងៃទី ២២ ខែសីហា បានឲ្យដឹងថាសហរដ្ឋអាមេរិកបានដកសំណើរ អញ្ជើញប្រទេសចិនចូលរួមកិច្ចចរចា ស្ដីពីកាត់បន្ថយអាវុធ ហើយថែមទាំងបានដាក់ចេញលក្ខខ័ណ្ឌផ្សេងទៀតដែលធ្វើឲ្យការចាចារស្ដីពីសន្ធិសញ្ញាកាត់បន្ថយអាវុធវាយប្រហារយុទ្ធសាស្ត្រថ្មី (New START) បន្តជាប់គាំង។

លោកអនុរដ្ឋមន្រ្តី Ryabkov បានថ្លែងថា រុស្ស៊ីមិនបានផ្លាស់ប្តូរជំហររបស់ខ្លួនក្នុងការអញ្ជើញប្រទេសចិន ចូលរួមក្នុងការចរចាស្តីពីការកាត់បន្ថយអាវុធជាយុទ្ធសាស្ត្រនោះទេ ព្រមទាំងសង្កត់ធ្ងន់លើភាពចាំបាច់សម្រាប់ការចូលរួមរបស់អង់គ្លេស និងបារាំងក្នុងករណីពង្រីកបញ្ជីប្រទេសដែលចូលរួមក្នុងការចរចា។

មុននេះបេសកកជនពិសេសរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកទទួលបន្ទុកគ្រប់គ្រងអាវុធលោក Marshall Billingslea ក៏បានប្រកាសថា សហរដ្ឋអាមេរិកបានដកសំណើរ អញ្ជើញចិនចូលរួមកិច្ចចរចាស្ដីពីការគ្រប់គ្រងអាវុធផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ