សហរដ្ឋអាមេរិកត្រៀមខ្លួនជាស្រេចជួបចរចាជាមួយអ៊ីរ៉ង់

(VOVWORLD) - ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិលោកស្រី Kelly Craft បានឲ្យដឹងថា ការសម្លាប់លោកឧត្តមសេនីយ៍ Qasem Soleimani គឺជាជាសកម្មភាពការពារខ្លួន ហើយសហរដ្ឋអាមេរិកនឹងអនុវត្តបណ្ដាសកម្មភាពចាំបាច់នៅមជ្ឈឹមបូព៌ាដើម្បីការពារបណ្ដាបុគ្គលិកនិងផលប្រយោជន៍របស់ខ្លួន។
សហរដ្ឋអាមេរិកត្រៀមខ្លួនជាស្រេចជួបចរចាជាមួយអ៊ីរ៉ង់ - ảnh 1 ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិលោកស្រី Kelly Craft 

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិនាថ្ងៃទី ៨ ខែមករា បានផ្ញើលិខិតមួយច្បាប់ឡើងក្រុមប្រឹក្សាសន្តិសុខដើម្បីពន្យល់អំពីការដែលសហរដ្ឋអាមេរិកបានសម្លាប់លោកឧត្តមសេនីយ៍ Qasem Soleimani របស់អ៊ីរ៉ង់។ ភាគីអាមេរិកបានឲ្យដឹងថា នេះជាសកម្មភាពការពារខ្លួន ហើយប្រទេសនេះត្រៀមខ្លួនជាស្រេចជួបចរចាយ៉ាងម៉ឺងម៉ាត់ជាមួយអ៊ីរ៉ង់។

នៅក្នុងការលិខិតនេះ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិលោកស្រី Kelly Craft បានឲ្យដឹងថា ការសម្លាប់លោកឧត្តមសេនីយ៍ Qasem Soleimani គឺជាជាសកម្មភាពការពារខ្លួន ហើយសហរដ្ឋអាមេរិកនឹងអនុវត្តបណ្ដាសកម្មភាពចាំបាច់នៅមជ្ឈឹមបូព៌ាដើម្បីការពារបណ្ដាបុគ្គលិកនិងផលប្រយោជន៍របស់ខ្លួន។ លោកស្រីឯកអគ្គរដ្ឋទូត Kelly Craft ក៏បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកត្រៀមខ្លួនជាស្រេចជួបចរចាយ៉ាងម៉ឺងម៉ាក់ជាមួយអ៊ីរ៉ង់ដោយគ្មានលកក្ខ័ណ្ឌណាមួយក្នុងគោលបំណងទប់ស្កាត់អ៊ីរ៉ង់កើនឡើងភាពតានតឹងឬធ្វើឲ្យសន្តិភាពនិងសន្តិសុខអន្តរជាតិរងហានិភ័យ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ