សហរដ្ឋអាមេរិកត្រៀមប្រកាសកញ្ចប់ជំនួយយោធាដែលមានតម្លៃ ៥០០ លាន​ដុល្លារ​អាមេរិកដល់អ៊ុយក្រែន

(VOVWORLD) - អ៊ុយក្រែនក៏នឹងទទួលគ្រាប់រំសេវសម្រាប់ប្រព័ន្ធកាំភ្លើងធំ (HIMARS) អាវុធប្រឆាំងរថក្រោះ រួមទាំងប្រព័ន្ធ Javelin ក៏ដូចជាគ្រាប់រំសេវសម្រាប់ប្រព័ន្ធការពារដែនអាកាស Patriot និងមីស៊ីលការពារដែនអាកាសរយៈចម្ងាយខ្លី Stinger ផងដែរ។
សហរដ្ឋអាមេរិកត្រៀមប្រកាសកញ្ចប់ជំនួយយោធាដែលមានតម្លៃ ៥០០ លាន​ដុល្លារ​អាមេរិកដល់អ៊ុយក្រែន - ảnh 1យានប្រយុទ្ធថ្មើរជើង Bradley ។ ប្រភព៖ Getty

រដ្ឋអំណាចអាមេរិកគ្រោងនឹងប្រកាសកញ្ចប់ជំនួយយោធាថ្មីដល់អ៊ុយក្រែនដែលមានតម្លៃរហូតដល់ ៥០០ លានដុល្លារអាមេរិកក្នុងថ្ងៃនេះ។ កញ្ចប់ជំនួយយោធានេះនឹងរួម រថយន្តប្រយុទ្ធថ្មើរជើង Bradley ចំនួន ៣០ គ្រឿង និងរថពាសដែកចំនួន ២៥ គ្រឿង ខណៈពេលដែលអ៊ុយក្រែនបានជំរុញខ្លាំងរាល់សកម្មភាពតបតវិញក្នុងជម្លោះជាមួយរុស្ស៊ី។ លើសពីនេះ អ៊ុយក្រែនក៏នឹងទទួលគ្រាប់រំសេវសម្រាប់ប្រព័ន្ធកាំភ្លើងធំ (HIMARS) អាវុធប្រឆាំងរថក្រោះ រួមទាំងប្រព័ន្ធ Javelin ក៏ដូចជាគ្រាប់រំសេវសម្រាប់ប្រព័ន្ធការពារដែនអាកាស Patriot និងមីស៊ីលការពារដែនអាកាសរយៈចម្ងាយខ្លី Stinger ផងដែរ។

រុស្ស៊ីបានអំពាវនាវម្តងហើយម្តងទៀតដល់លោកខាងលិច ក្នុងនោះមានសហរដ្ឋអាមេរិក បញ្ឈប់ការបញ្ជូនអាវុធទៅកាន់ទីក្រុងគៀវ ដោយអះអាងថា ការផ្ដល់ជំនួយយោធាជាបន្តបន្ទាប់នេះនឹងអូសបន្លាយជម្លោះតែប៉ុណ្ណោះ។ ទីក្រុងម៉ូស្គូបានប្រកាសម្តងហើយម្តងទៀតថាសព្វាវុធរបស់លោកខាងលិចដែលផ្គត់ផ្គង់ដល់អ៊ុយក្រែនគឺជាគោលដៅស្របច្បាប់សម្រាប់រុស្ស៊ីបំផ្លាញឬរឹបអូសផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ