សហរដ្ឋអាមេរិកនិងចិនបើកកិច្ចពិភាក្សាជាន់ខ្ពស់នៅអាឡាស្កា (Alaska)

(VOVWORLD) - នេះជាជំនួបសំខាន់លើកដំបូងរវាងប្រទេសទាំងពីរក្រោមរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក Joe Biden បន្ទាប់ពីទំនាក់ទំនងទ្វេភាគីនៃប្រទេសទាំងពីរនេះត្រូវបានធ្លាក់ចុះដល់កំរិតទាបបំផុតអស់រយៈពេល ៤ ឆ្នាំកន្លងមក។
សហរដ្ឋអាមេរិកនិងចិនបើកកិច្ចពិភាក្សាជាន់ខ្ពស់នៅអាឡាស្កា (Alaska) - ảnh 1រូបថតឧទាហរណ៍ (ប្រភព៖ vietnamplus.vn)

នាថ្ងៃទី ១៨ ខែមីនា មន្រ្តីជាន់ខ្ពស់ទទួលបន្ទុកសន្តិសុខនិងកិច្ចការបរទេស របស់អាមេរិក និងចិនបានចាប់ផ្តើមបើកកិច្ចប្រជុំក្នុងរយៈពេល ២ ថ្ងៃនៅអាឡាស្កា (Alaska) ដើម្បីពិភាក្សាពីបញ្ហាជាច្រើនទាំងក្នុងទំនាក់ទំនងទ្វេភាគី និងអន្តរជាតិ។ នេះជាជំនួបសំខាន់លើកដំបូងរវាងប្រទេសទាំងពីរក្រោមរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក Joe Biden បន្ទាប់ពីទំនាក់ទំនងទ្វេភាគីនៃប្រទេសទាំងពីរនេះត្រូវបានធ្លាក់ចុះដល់កំរិតទាបបំផុតអស់រយៈពេល ៤ ឆ្នាំកន្លងមក។

ថ្លែងក្នុងឱកាសបើកកិច្ចប្រជុំនេះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Blinken បានអះអាងថា ទីក្រុងវ៉ាស៊ីនតោនមិនស្វែងរកជំលោះជាមួយទីក្រុងប៉េកាំងទេ ប៉ុន្តែនឹងត្រៀមខ្លួនជាស្រេចសម្រាប់ការប្រកួតប្រជែងរវាងមហាអំណាចទាំងពីរនៅលើពិភពលោកដែរ។ យោងតាមលោក Blinken សហរដ្ឋអាមេរិកនឹងពិភាក្សាអំពីកង្វល់ដ៏ជ្រាលជ្រៅរបស់ខ្លួននៅចំពោះមុខសកម្មភាពរបស់ចិន ដែលធ្លាប់“គំរាមកំហែងដល់   សណ្តាប់ធ្នាប់ដោយឈរលើច្បាប់” ក៏ដូចជាសកម្មភាព គាបសង្កត់ផ្នែកសេដ្ឋកិច្ចរបស់ទីក្រុងប៉េកាំងទៅលើសម្ព័ន្ធមិត្តរបស់អាមេរិក។

រីឯខ្លួនវិញ សមាជិកក្រុមប្រឹក្សារដ្ឋចិនលោក Yang Jiechi បានអះអាងថាសហរដ្ឋអាមេរិកកំពុងប្រើប្រាស់កម្លាំងសេដ្ឋកិច្ច និងយោធារបស់ខ្លួន ដើម្បីដាក់សម្ពាធលើប្រទេសដទៃទៀត ព្រមទាំងរំលោភបំពានលើសន្តិសុខជាតិ ដើម្បីគំរាមកំហែងដល់អនាគតពាណិជ្ជកម្មអន្តរជាតិ។ លោកក៏បានបញ្ជាក់ទៀតថាចិននឹងប្រឆាំងជំទាស់ជាដាច់ខាតដែលអាមេរិកជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ខ្លួន ប៉ុន្តែនៅតែសំដែងនូវក្តីសង្ឃឹមថាភាគីទាំងពីរនឹងមិនមានជម្លោះ គ្មានការប្រឈមមុខដាក់គ្នា ក៏ដូចជាគោរពគ្នាទៅវិញទៅមក និងសហការគ្នាតាមបែបឈ្នះ-ឈ្នះឲ្យបានល្អថែមទៀតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ