សហរដ្ឋអាមេរិកនឹងដកខ្លួនចេញពីសន្ធិសញ្ញាស្តីពីការជួញដូរអាវុធអន្ដរជាតិរបស់អង្គការសហប្រជាជាតិ

(VOVWORLD) - នាថ្ងៃទី ២៦ ខែមេសា ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសថា រដ្ឋអំណាចរបស់លោកនឹងបញ្ឈប់ការផ្តល់សច្ចាប័នលើសន្ធិសញ្ញាស្តីពីការជួញដូរអាវុធអន្ដរជាតិ (UNATT) របស់ អ.ស.ប រួមទាំងការដកប្រទេសអាមេរិកចេញពីសន្ធិសញ្ញានេះដោយចាត់ទុកថាសន្ធិសញ្ញានេះជា "កំហុសដ៏អាក្រក់" និងជាការគំរាមកំហែងដល់សេរីភាពរបស់អាមេរិកផងដែរ។
សហរដ្ឋអាមេរិកនឹងដកខ្លួនចេញពីសន្ធិសញ្ញាស្តីពីការជួញដូរអាវុធអន្ដរជាតិរបស់អង្គការសហប្រជាជាតិ - ảnh 1ប្រធានាធិបតីអាមេរិកលោក Donald Trump  

សេចក្តីជូនដំណឹងពោលខាងលើនេះរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ត្រូវបាននាំចេញនៅឯកិច្ចប្រជុំប្រចាំឆ្នាំរបស់សមាគមកាំភ្លើងជាតិ (NRA) ដែលប្រារព្ធឡើងនៅ Indianapolis រដ្ឋ Indiana ។ លោក Trump ក៏បានបន្តទៀតថាអង្គការសហប្រជាជាតិនឹងទទួលបានសេចក្តីជូនដំណឹងជាផ្លូវការអំពីការដកអាមេរិកពីសន្ធិសញ្ញានេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ