សហរដ្ឋអាមេរិកនឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលសកលស្តីពី កូវីដ-១៩ នៅសប្តាហ៍ក្រោយ

(VOVWORLD) - នៅថ្ងៃទី ១៧ ខែកញ្ញា សេតវិមានបានប្រកាសថា ខ្លួននឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលសកលស្តីពីជំងឺកូវីដ-១៩ នៅសប្តាហ៍ក្រោយ ដើម្បីស្វែងរកការជំរុញកិច្ចខិតខំប្រឹងប្រែងចាក់វ៉ាក់សាំងបង្ការនៅជុំវិញពិភពលោក។ 
សហរដ្ឋអាមេរិកនឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលសកលស្តីពី កូវីដ-១៩ នៅសប្តាហ៍ក្រោយ - ảnh 1បញ្ជូនអ្នកជំងឺកូវីដ -១៩ ទៅមន្ទីរពេទ្យនៅប្រេតូរីយ៉ាអាហ្វ្រិកខាងត្បូង (រូបថត៖ AFP/TTXVN)

កិច្ចប្រជុំកំពូលនេះនឹងប្រព្រឹត្តទៅតាមអ៊ិនធឺរណែតនៅថ្ងៃទី ២២ ខែកញ្ញា ដែលជាពេលដូចគ្នាទៅនឹងមហាសន្និបាតអង្គការ សហប្រជាជាតិ។ រដ្ឋបាលរបស់ប្រធានាធិបតី Joe Biden គ្រោងទិញវ៉ាក់សាំងរាប់រយលាន ដូសបន្ថែមទៀតដើម្បីជួយដល់ប្រទេសនានា ហើយនៅក្នុងកិច្ចប្រជំទំនងជានឹងជំរុញឱ្យប្រទេសដទៃទៀតធ្វើដូចគ្នាផងដែរ។

ព័ត៌មានខាងលើបានប្រព្រឹត្តទៅក្នុងពេលដែលអាមេរិកកំពុងរង សម្ពាធដើម្បីជួយពន្លឿនការគ្របដណ្តប់ការចាក់វ៉ាក់សាំងជាសកល។ រហូតមកដល់បច្ចុប្បន្ន សហរដ្ឋ អាមេរិកបានផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ចំនួន ១៤០ លានដូស ដល់ប្រទេសជាច្រើន ហើយនឹងខិតខំផ្តល់ប្រមាណ ៥០០ លានដូសនៅឆ្នាំនេះនិងឆ្នាំក្រោយ។ ថ្វីត្បិតដូច្នេះក៏ដោយ អ្នកជំនាញរំពឹងថា រដ្ឋបាលប្រធានាធិបតី Joe Biden មិនត្រឹមតែបង្កើនជំនួយជាវ៉ាក់សាំងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកកម្ពស់ការផលិតវ៉ាក់សាំងនៅទូទាំងពិភពលោកទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ