សហរដ្ឋអាមេរិកនិងអង់គ្លេស ពង្រីកបញ្ជីដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី

(VOVWORLD) - បុគ្គលជាង ៣០ នាក់ និងនីតិបុគ្គលប្រហែល ៩០ ត្រូវបានបញ្ចូលទៅក្នុងបញ្ជីដាក់ទណ្ឌកម្ម របស់ក្រសួងរតនាគារសហរដ្ឋ
អាមេរិក។

កាលពីថ្ងៃទី ១២ ខែមេសា សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសបានធ្វើបច្ចុប្បន្ន ភាពបញ្ជីដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី ដែលរួមមានបុគ្គលនិងនីតិបុគ្គលរាប់សិបនាក់។ បុគ្គល ជាង ៣០ នាក់ និងនីតិបុគ្គលប្រហែល ៩០ ត្រូវបានបញ្ចូលទៅក្នុងបញ្ជីដាក់ទណ្ឌកម្ម របស់ក្រសួងរតនាគារសហរដ្ឋអាមេរិក។
គួរកត់សម្គាល់ថា ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Marat Khusnullin ក៏មានឈ្មោះ នៅក្នុងបញ្ជីបុគ្គលដែលត្រូវដាក់ទណ្ឌកម្មផងដែរ។ ក្នុងចំណោមអង្គការដែលត្រូវដាក់ ទណ្ឌកម្ម មានចលនាយោធាស្នេហាជាតិរុស្ស៊ី "កងទ័ពវ័យក្មេង" ប្រតិបត្តិករទូរស័ព្ទ ចល័ត Megafon ក្រុមហ៊ុនបុត្រសម្ព័ន្ធ "Rusatom oversea" ដែលមានទីស្នាក់ការ នៅហុងគ្រី នៃសម្ព័ន្ធក្រុមហ៊ុនរដ្ឋ "Rosatom" ធនាគារវិនិយោគអន្តរជាតិ និងសាខានៅ ទីក្រុងម៉ូស្គូ។ ប៉ុន្តែច្រើនបំផុតនៅក្នុងបញ្ជីនេះ គឺរចនាសម្ព័ន្ធថ្មីដែលទាក់ទងនឹងអង្គភាព ឌីជីថលនៃ USM Holdings របស់មហាសេដ្ឋីធុរកិច្ចជន លោក Alisher Usmanov៕

ប្រតិកម្មទៅវិញ

ផ្សេងៗ