សហរដ្ឋអាមេរិកនិងអង់គ្លេសចេញសេចក្តីថ្លែងការណ៍រួម​ស្តីពី​កិច្ចសហប្រតិបត្តិកា​រ ប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ

(VOVWORLD) - សហរដ្ឋអាមេរិកនិងអង់គ្លេសបានអំពាវនាវឱ្យប្រទេសទាំងអស់ចាត់វិធានការចាំបាច់ដើម្បីរក្សាកម្រិតសីតុណ្ហភាពនៅ ១, ៥ អង្សាសេ រួមទាំងយុទ្ធសាស្ត្ររយៈពេលវែងដើម្បីកាត់បន្ថយការបំភាយនិង នាំបរិមាណបំភាយនៅកម្រិត ០។
សហរដ្ឋអាមេរិកនិងអង់គ្លេសចេញសេចក្តីថ្លែងការណ៍រួម​ស្តីពី​កិច្ចសហប្រតិបត្តិកា​រ ប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ - ảnh 1រូបថត ៖រ៉យទ័រ

បេសកជន ពិសេសរបស់សហរដ្ឋអា មេរិកទទួលបន្ទុកអាកាសធាតុលោក John Kerry កាលពីថ្ងៃទី ៨ ខែមិនា បានជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ រដ្ឋមន្ត្រីអាជីវកម្ម ថាមពល និងយុទ្ធសាស្ត្រឧស្សាហកម្មនៃចក្រភពអង់គ្លេស និងជាប្រធានសន្និសីទនៃភាគីនានាដែលចូលរួម អនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុលើកទី ២៦ (COP26) លោក Alok Sharma។ ភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួម ដោយបញ្ជាក់ពីការប្តេជ្ញាចិត្តសហការដើម្បីកាត់បន្ថយការបំភាយឧស្ម័ននិងប្រមូលផ្ដុំប្រទេសទាំងមូល ជាពិសេសគឺខឿនសេដ្ឋកិច្ចធំៗនៅលើពិភពលោក ដើម្បីសម្រេចគោលដៅអាកាសធាតុ។ សេចក្តីថ្លែងការណ៍នេះបានសង្កត់ធ្ងន់ថាសហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេសបានប្តេជ្ញាសម្រេចឱ្យបាននូវការបំភាយឧស្ម័នផ្ទះកញ្ចក់នៅកម្រិត ០ នៅឆ្នាំ ២០៥០។ សហរដ្ឋអាមេរិកនិងអង់គ្លេសបានអំពាវនាវឱ្យប្រទេសទាំងអស់ចាត់វិធានការចាំបាច់ដើម្បីរក្សាកម្រិតសីតុណ្ហភាពនៅ ១, ៥ អង្សាសេ រួមទាំងយុទ្ធសាស្ត្ររយៈពេលវែងដើម្បីកាត់បន្ថយការបំភាយនិង នាំបរិមាណបំភាយនៅកម្រិត ០ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ