សហរដ្ឋអាមេរិក​បញ្ឈប់ការ​លើកលែងបទដាក់​ទណ្ឌកម្មលើ​គម្រោងដែលពាក់ព័ន្ធ​នឹងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់

(VOVWORLD) - លោក Pompeo រដ្ឋមន្រ្តីការបរទេសអាមេរិក បានសង្កត់ធ្ងន់ថាការសម្រេចចិត្តបញ្ឈប់ការលើកលែងបទដាក់ទណ្ឌកម្មលើគម្រោងដែលពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ត្រូវបានធ្វើឡើងដោយសារ អ៊ីរ៉ង់នៅតែបន្តបង្កើនសកម្មភាពនុយក្លេអ៊ែរ ។
សហរដ្ឋអាមេរិក​បញ្ឈប់ការ​លើកលែងបទដាក់​ទណ្ឌកម្មលើ​គម្រោងដែលពាក់ព័ន្ធ​នឹងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ - ảnh 1 ប្រធានអង្គការថាមពលបរមាណូអ៊ីរ៉ង់លោក Ali Akbar Salehi  (រូបថត៖ AP / TTXVN)

ក្នុងសេចក្តីប្រកាសមួយ ដែលបាននាំចេញនាថ្ងៃទី ២៧ ខែឧសភា រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Mike Pompeo បានឲ្យដឹងថា៖ បទដាក់ទណ្ឌកម្មលើគម្រោងនានាដែលពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ត្រូវបានគេស្គាល់ថាជា ផែនការធ្វើសកម្មភាពរួមលើគ្រប់ជ្រុងជ្រោយ (JCPOA) នឹងបន្តត្រូវបានអនុវត្តក្រោយរយៈពេល ៦០ ថ្ងៃ តាំងពីពេលត្រូវបានប្រកាស។ លោក Pompeo បានសង្កត់ធ្ងន់ថាការសម្រេចចិត្តរបស់អាមេរិកត្រូវបានធ្វើឡើងដោយសារ អ៊ីរ៉ង់នៅតែបន្តបង្កើនសកម្មភាពនុយក្លេអ៊ែរ និងឧបាយកលនុយក្លេអ៊ែរ នឹងនាំតែបង្កើនសម្ពាធចំពោះប្រទេសនេះតែប៉ុណ្ណោះ។

មុននេះ នាខែ សីហាឆ្នាំ ២០១៩ រដ្ឋអំណាចរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump បានសម្រេចចិត្តពន្យាពេលចំពោះករណីលើកលែងទណ្ឌកម្មចំពោះគម្រោងដែលទាក់ទងនឹងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ