សហរដ្ឋអាមេរិកបានកត់ត្រានូវករណីឆ្លងជំងឺ COVID-១៩ ថ្មីខ្ពស់បំផុត ហើយប្រទេសម៉ិកស៊ិកបានវ៉ាដាច់ប្រទេសបារាំងអំពីចំនួនករណីស្លាប់ដោយសារជំងឺឆ្លងនេះ

(VOVWORLD) - យោងតាមគេហទំព័រស្ថិតិ worldometers.info គិបានឲ្យដឹងថាគិតត្រឹម ដល់ថ្ងៃទី ៥ ខែកក្កដា នៅទូទាំងពិភពលោកបានកត់ត្រាករណីឆ្លង COVID-១៩ ជាង ១១,៣ លានករណីដែលក្នុងនោះមានអ្នកឆ្លងជាង ៥៣៣.០០០ នាក់។ រហូតមកដល់បច្ចុប្បន្នជំងឺឆ្លងនេះបានរីករាលដាលក្នុងប្រទេសនិងតំបន់ដែនដីចំនួន ២១៦ នៅទូទាំងពិភពលោក។

ប្រទេសដែលរងផលប៉ះពាល់ខ្លាំង ជាងគេបំផុតនៅលើពិភពលោកគឺសហរដ្ឋអាមេរិកដែលមានករណីឆ្លងជំងឺចំនួន ២,៩៣ លានករណីនិងមានអ្នកស្លាប់ជាង ១៣២.០០០ នាក់។ យោង តាមការស្ថិតិដាច់ដោយឡែកពីសកលវិទ្យាល័យ Johns Hopkins បានឲ្យដឹងថាក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ប្រទេសនេះបានកត់ ត្រាករណីជាង ៤៣.០០០ ករណីថែមទៀត នៅក្នុងបរិបទដែលចំនួន ករណី ឆ្លងថ្មីទូទាំងប្រទេសនេះបន្តកើនឡើងយ៉ាងគំហុក។

នៅទ្វីបអាស៊ីវិញ ប្រទេសជប៉ុនបានបញ្ជាក់ថាមានអ្នកឆ្លងជំងឺថ្មីចំនួន ២៧៤ ថែមទៀតនាថ្ងៃទី ៤ ខែកក្កដា។ នេះជាថ្ងៃដែលមានចំនួនករណីឆ្លងថ្មីខ្ពស់ បំផុតឲចាប់តាំងពីប្រទេសនេះបានប្រកាសគ្រាអាសន្ននៅទូទាំងប្រទេសកាលពីថ្ងៃទី ២៥ ខែឧសភាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ